សេដ្ឋកិច្ច៦ ខែ ago
គម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសពោធិ៍សាត់ ត្រូវបានអនុម័តក្រោមទុនវិនិយោគ ៧០ លានដុល្លារ
ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា (CDC) បានអនុម័តគម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសពោធិ៍សាត់ (Pursat Special Economic Zone Co., Ltd.) ស្ថិតនៅភូមិសារវ័ន ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ ក្នុងទុនវិនិយោគប្រមាណជាង ៧០លានដុល្លារនៅលើផ្ទៃដីជាង ១៤០ ហិកតា និងអាចបង្កើតការងារបានចំនួន ៧០៨កន្លែង។ លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ប្រាប់កម្ពុជាថ្មី ថា វត្តមានរបស់តំបន់សេដ្ឋកិច្ចពិសេស នៅលើទឹកដីខេត្តពោធិ៍សាត់ នឹងជួយបង្កើតការងារបន្ថែមជូនប្រជាពលរដ្ឋឱ្យទទួលបានចំណូលបន្ថែម។...