សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ
បច្ចុប្បន្ន TikTok មានអ្នកប្រើប្រាស់ច្រើនជាង ៥០ លាននាក់នៅថៃ និងអាជីវកម្មចំនួន ៣ លាន នៅលើវេទិកាពាណិជ្ជកម្មអេឡិចត្រូនិក TikTok Shop ។
ភ្ញៀវទេសចរអន្តរជាតិប្រហែល ១,៥ លាននាក់ បានទៅលេងប្រទេសថៃ ក្នុងអំឡុងពិធីបុណ្យសង្រ្កាន្តកាលពីឆ្នាំមុន។
សេដ្ឋកិច្ចថៃបានកើនឡើង ២,៥ ភាគរយ កាលពីឆ្នាំ ២០២៤ ដោយតិចជាងការរំពឹងទុក ២,៩ ភាគរយ និងត្រឹមតែពាក់កណ្ដាលនៃកំណើនសេដ្ឋកិច្ចឥណ្ឌូណេស៊ី។
ក្រសួងពាណិជ្ជកម្មថៃ បានឱ្យដឹងកាលពីថ្ងៃអង្គារថា ការនាំចេញរបស់ថៃនៅខែមករា បានកើនឡើងប្រមាណ ១៣,៦ ភាគរយ ក្នុងអត្រាប្រចាំឆ្នាំ ដល់ ២៥,២៧ ប៊ីលានដុល្លារ ដែលជាកំណើន៧ខែជាប់ៗគ្នា។ នេះបើតាមការចុះផ្សាយរបស់កាសែត The Nation។ អគ្គនាយកនៃការិយាល័យគោលនយោបាយ និងយុទ្ធសាស្ត្រពាណិជ្ជកម្ម (TPSO) លោក Poonpong Naiyanapakorn បានលើកឡើងថា កំណើននៃការនាំចេញ បណ្ដាលមកពីសន្ទុះសេដ្ឋកិច្ចតាមបណ្ដាប្រទេសជាដៃគូពាណិជ្ជកម្មសំខាន់ៗ អតិផរណាមានស្ថិរភាព និងសកម្មភាពផលិតកម្មកើនឡើងនៅទូទាំងវិស័យជាច្រើន។ ទោះបីជាភាពមិនប្រាកដប្រជានៃពាណិជ្ជកម្មសកលជុំវិញការផ្លាស់ប្តូរគោលនយោបាយពាណិជ្ជកម្មបរទេសរបស់សហរដ្ឋអាមេរិកក៏ដោយ...
អាជ្ញាធរថៃពង្រឹងវិធានការសុវត្ថិភាពសម្រាប់ភ្ញៀវទេសចរ ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យរដ្ឋនិងឯកជន...
បណ្ដាក្រុមហ៊ុនជប៉ុនកំពុងពិចារណាផ្លាស់ប្តូរទីតាំងផលិតកម្មមួយចំនួនពីប្រទេសចិនទៅកាន់ប្រទេសថៃ ដើម្បីធានាលើភាពធន់នៃខ្សែចង្វាក់ផ្គត់ផ្គង់។