ប្រធាន FTI លោក Kriengkrai Thiennukul បានលើកឡើងថា ពេលការបញ្ជាទិញម្ហូបអាហារ ថ្នាំពេទ្យ និងផលិតផលគ្រឿងសំអាង កើនឡើង រួមជាមួយនឹងការពន្លឿនការចំណាយថវិការបស់រដ្ឋាភិបាល អាជីវកម្មជាច្រើនហាក់ដូចជាមានទំនុកចិត្តកាន់តែច្រើន។
វិស័យឯកជនថៃជឿជាក់ថា លោកស្រី ផែតងតាន ស៊ីណាវ៉ាត្រា (Paetongtarn Shinawatra) ដែលជាមេដឹកនាំគណបក្សកាន់អំណាចភឿថៃ អាចបន្តគោលនយោបាយសេដ្ឋកិច្ចរបស់រដ្ឋាភិបាលផ្សេងៗដោយរលូន ពេលលោកស្រីក្លាយជានាយករដ្ឋមន្ត្រីថ្មី។ នេះតាមការចុះផ្សាយរបស់កាសែត The Nation មុនពេលលោកស្រីត្រូវបានបោះឆ្នោតក្លាយជានាយករដ្ឋមន្រ្តីថៃទី ៣១ នាថ្ងៃសុក្រនេះ ដោយទទួលបានសម្លេងគាំទ្រច្រើនលើសលុបនៅក្នុងសភា ហើយនឹងបន្តវេនពីលោក សេដ្ឋា ថាវីស៊ីន ដែលតុលាការធម្មនុញ្ញដកតំណែងកាលពីថ្ងៃពុធ។
ថៃ និងចិន បានចូលរួមក្នុងកិច្ចពិភាក្សាបង្កើនកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មផ្សេងៗ ដោយថៃផ្តោតលើការពង្រីកទីផ្សារសម្រាប់ផលិតផលសត្វចិញ្ចឹម និងផ្លែឈើរបស់ខ្លួននៅក្នុងប្រទេសចិន ខណៈស្វាគមន៍ការវិនិយោគិនរបស់ចិនលើឧស្សាហកម្មកំពុងរីកចម្រើន ដែលមានក្នុងច្រករបៀងសេដ្ឋកិច្ចភាគខាងកើតរបស់ថៃ (EEC)។ នេះបើតាមការចុះផ្សាយរបស់កាសែត បាងកកប៉ុស្តិ៍។
ក្រសួងបាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា ក្នុងឆមាសទី១ នៃឆ្នាំ ២០២៤ ការនាំចេញអង្កររបស់ថៃ ដែលជាប្រទេសនាំចេញអង្ករធំជាងគេទី២របស់ពិភពលោក មានចំនួន ៥,០៨ លានតោន ក្នុងតម្លៃប្រមាណ ១១៧,៨ ប៊ីលានបាត ដោយកើនឡើង ២៥,១ ភាគរយ បើគិតពីបរិមាណ និង ៥៥,៥ ភាគរយ បើគិតពីតម្លៃ ធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ទេសចរណ៍ នៅតែជាកត្តាជំរុញដ៏សំខាន់សម្រាប់សេដ្ឋកិច្ចរបស់ថៃ ចំពេលដែលប្រទេសនេះត្រូវជួបនឹងការធ្លាក់ចុះនៃផលិតកម្ម និងបំណុលពិបាកទារខ្ពស់ ដែលរារាំងដល់កំណើន។ ក្រសួងហិរញ្ញវត្ថុរំពឹងថា ភ្ញៀវបរទេសចំនួន ៣៦ លាននាក់ នឹងចូលមកលេងថៃក្នុងឆ្នាំនេះ ដែលអាចឱ្យប្រទេសកើបប្រាក់ប្រមាណ ១,៦៩ ទ្រីលានបាត ដោយសារតែគោលនយោបាយផ្សេងៗ ជាពិសេសការលើកលែងទិដ្ឋាការ។
រដ្ឋាភិបាលថៃបានខិតខំប្រឹងប្រែងទាក់ទាញភ្ញៀវទេសចរ ដើម្បីជួយជំរុញកំណើនសេដ្ឋកិច្ចដែលកំពុងដើរអូសជើង ក្នុងមហិច្ឆតាទាក់ទាញភ្ញៀវបរទេសឱ្យបាន ៣៥ លាននាក់ក្នុងឆ្នាំនេះ។ ក្នុងជំហានចុងក្រោយដើម្បីសម្រេចគោលដៅនេះ ថៃកាលពីសប្ដាហ៍មុន បានពង្រីកបញ្ជីលើកលែងទិដ្ឋាការចំនួន ៦០ ថ្ងៃ សម្រាប់ប្រមាណ ៩៣ ប្រទេស។