ប្រធានសហព័ន្ធ លោក Kriengkrai Thiennukul បាននិយាយថា អត្រាសមត្ថភាពប្រើប្រាស់របស់ឧស្សាហកម្មដែកថែបថៃ បានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេល៧ឆ្នាំ ដោយក្នុងរយៈពេល៦ខែដំបូងនៃឆ្នាំនេះ មានត្រឹម ២៩,៣ ភាគរយ ធ្លាក់ចុះពី ៣១,២ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ធនាគារក្នុងស្រុកធំៗរបស់ប្រទេសថៃ មើលឃើញថា អតិថិជនសាជីវកម្មរបស់ខ្លួននឹងប្រឈមជាមួយបញ្ហាសំខាន់ៗនៅក្នុងឆមាសទី២នៃឆ្នាំនេះ ដោយសារភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចសកល និងការព្រួយបារម្ភអំពីលទ្ធភាពនៃវិបត្តិសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍។
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃ លោក Phumtham Wechayachai បានគូសបញ្ជាក់ពីការបន្តតាមដានពីទិដ្ឋភាពសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក ដោយបង្ហាញពីក្ដីព្រួយបារម្ភអំពីវិបត្តិសេដ្ឋកិច្ចដែលអាចនឹងអាចកើនឡើងតាមរយៈទីផ្សារពិភពលោក។
គណៈកម្មាធិការអចិន្ត្រៃយ៍រួមស្តីពីពាណិជ្ជកម្ម ឧស្សាហកម្ម និងធនាគារ (JSCCIB) របស់ប្រទេសថៃ បាននិយាយថា ការហូរចូលនៃផលិតផលឧស្សាហកម្មរបស់ចិនមកកាន់តំបន់អាស៊ីអាគ្នេយ៍ កំពុងធ្វើឱ្យប៉ះពាល់ដល់ពាណិជ្ជកម្មរបស់ថៃ ដោយកាត់បន្ថយចំណែកទីផ្សារនៅក្នុងតំបន់ និងនាំឱ្យមានឱនភាពពាណិជ្ជកម្មជាមួយប្រទេសចិនជិត ២០ ប៊ីលានដុល្លារ។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍ កាលពីថ្ងៃព្រហស្បតិ៍។
លោក Kriangkrai បានគូសបញ្ជាក់ថា ទំនុកចិត្តរបស់វិនិយោគិននឹងរងផលប៉ះពាល់ ដោយសារតែលោកខាងលិចផ្ដោតលើសេរីភាពនយោបាយក្នុងជំនួញរបស់ពួកគេ ជាពិសេសនៅពេលស្ថាប័ន និងប្រទេសលោកខាងលិច ដូចជាសហរដ្ឋអាមេរិក អង់គ្លេស សហភាពអឺរ៉ុប សម្ដែងការព្រួយបារម្ភធ្ងន់ធ្ងរចំពោះសេរីភាពនយោបាយ និងលទ្ធិប្រជាធិបតេយ្យរបស់ប្រទេសថៃ។
ក្រុមប្រឹក្សាវិនិយោគថៃ (BOI) បានឱ្យដឹងនៅថ្ងៃថ្ងៃពុធនេះថា ក្រុមហ៊ុនផលិតរថយន្តកូរ៉េខាងត្បូង Hyundai Motor Company នឹងវិនិយោគ ១ ប៊ីលានបាត (២៨ លានដុល្លារ) ដើម្បីដាក់រោងចក្រដំឡើងរថយន្តអគ្គិសនី និងអាគុយរថយន្តអគ្គិសនីនៅក្នុងប្រទេសថៃ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
កន្លងមក សភាតំណាងរាស្រ្តថៃ ដែលមានសមាជិកចំនួន ៥០០ រូប បានគាំទ្រការសិក្សារបស់ក្រុមសមាជិកសភាដែលអនុគ្រោះដល់ការបង្កើតកាស៊ីណូស្របច្បាប់នៅតាមកន្លែងកម្សាន្តធំៗ ដើម្បីទាក់ទាញភ្ញៀវទេសចរ ដែលមានការចំណាយខ្ពស់។ ការសិក្សាបានរកឃើញថា ថៃអាចបង្កើនចំណូលពីទេសចរណ៍បានប្រហែល ១២ ប៊ីលានបាត តាមរយៈការបង្កើតភាពស្របច្បាប់សម្រាប់កាស៊ីណូ និងដាក់នៅទីកន្លែងកម្សាន្តធំៗ