ពិតជារឿងដ៏ចម្លែក នៅពេលស្ករគ្រាប់និងនំចំណីចំណុកក៏ដូចជាទឹកដោះគោផុតកំណត់ ត្រូវបានគេយកមកចោលឡើងគរដូចភ្នំ នៅតាមផ្លូវក្នុងទីក្រុងហាណូយ ក្រោយចប់ពិធីបុណ្យចូលឆ្នាំវៀតណាម។ តាមការចុះផ្សាយរបស់សារព័ត៌មាន Baohaiduong នៅថ្ងៃព្រហស្បតិ៍ទី៦ខែកុម្ភៈឆ្នាំ២០២៥, ស្ករគ្រាប់និងនំចំណីទាំងនេះ ត្រូវបានគេយកមកចោលនៅលើផ្លូវ Dong Tien ក្នុងសង្កាត់ La Phu នៃខណ្ឌ Hoai Duc។ ទោះបីជាយ៉ាងណាក៏ដោយ អាជ្ញាធរមិនដឹងថារបស់ផុតកាលបរិច្ឆេទទាំងនេះ ត្រូវគេយកមកពីណានោះទេ ប៉ុន្តែពួកគេបានបើកការស៊ើបអង្កេតហើយ ដើម្បីរកការពិតឲ្យឃើញ។ តាមការបញ្ជាក់ពីមន្ត្រីមូលដ្ឋាន ស្ករគ្រាប់និងនំចំណីទាំងនេះមានទម្ងន់រាប់តោន ហើយមានលាយឡំគ្នា ខ្លះជាផលិតផលវៀតណាមនិងខ្លះទៀតជាផលិតផលចិន ហើយអ្វីដែលសំខាន់ ភាគច្រើនគឺជារបស់ញ៉ាំដែលក្មេងៗចូលចិត្ត។ ស្របពេលជាមួយគ្នានោះដែរ អាជ្ញាធរបានប្រកាសឲ្យពលរដ្ឋ សូមកុំយករបស់ទាំងនេះទៅញ៉ាំឬទៅលក់បន្តឲ្យសោះ ព្រោះថា វាប៉ះពាល់ខ្លាំងណាស់ចំពោះសុខភាព៕ អត្ថបទ៖ សុខ សុវណ្ណ ចុចអាន៖ ហាណូយ កើតរញ្ជួយដី, ញ័រសង្កាត់មួយចំនួន
ក្រសួងសុខាភិបាលវៀតណាម បានណែនាំឲ្យអ្នកក្រុងហាណូយ កុំចេញក្រៅបើមិនចាំបាច់ ឬថាបើចេញ សូមកុំភ្លេចពាក់ម៉ាសផង ស្របពេលគុណភាពខ្យល់បានធ្លាក់ដល់កម្រិត...
តាមការចុះផ្សាយរបស់ VN Express នៅថ្ងៃចន្ទទី២៣ខែធ្នូឆ្នាំ២០២៤ គុណភាពខ្យល់ក្នុងទីក្រុង ហាណូយ បានឈានដល់កម្រិតគ្រោះថ្នាក់បំផុត...
ស្ថានភាពទឹកជំនន់នៅទីក្រុងហាណូយនៃប្រទេសវៀតណាម ហាក់ធូរស្បើយបន្តិចហើយ បន្ទាប់ពីទឹកទន្លេក្រហម បានស្រកចុះ ប៉ុន្តែបើនិយាយពីទីក្រុងវៀងចន្ទន៍ឯណោះវិញ...
មិនត្រឹមតែទឹកជំនន់និងភ្លៀងធ្លាក់ខ្លាំងទេ ពេលនេះវៀតណាម ក៏បានចេញការព្រមានអំពីរន្ទះបាញ់នៅទីក្រុងហាណូយផងដែរ ដោយអាជ្ញាធរអំពាវនាវឲ្យប្រជាជនមានការ...
តាមសេចក្តីរាយការណ៍របស់ VN Express, គិតត្រឹមម៉ោង១១:៣០នាទីយប់ថ្ងៃអង្គារទី១០ខែកញ្ញា ទីក្រុងហាណូយ បានដំឡើងការប្រកាសអាសន្នឈាន...
មិនធ្លាប់មានសោះក្នុងរយៈពេល១៦ឆ្នាំមកនេះ ដែលទីក្រុងហាណូយ ចេញការប្រកាសអាសន្នអំពីគ្រោះទឹកជំនន់ ខណៈមនុស្សរាប់រយនាក់ ត្រូវជម្លៀសខ្លួនទៅកាន់ទីទួល...