ព្យុះយ៉ាក់ជីចេញដំណើរពីប្រទេសហ្វីលីពីនកាលពីដើមខែកញ្ញា ធ្វើឱ្យតំបន់អាស៊ីអាគ្នេយ៍ប្រឈមការលំបាកស្មុគស្មាញយ៉ាងខ្លាំង ខណៈកុមារ៦លាននាក់រងផលប៉ះពាល់...
ក្រសួងដឹកជញ្ជូនបាននិយាយថា តាមបណ្តោយផ្លូវហាយវេជាតិពីខេត្ត ថាញ់ហូ ដល់បណ្ដាខេត្តភាគខាងជើង មានទីតាំងខូចខាតសរុបចំនួន ៤ ១៧៧ កន្លែង រួមតាំងផ្លាកសញ្ញាផ្លូវ ស្ថានីយ៍គិតលុយ និងស្ពាន។
ឥទ្ធិពលនៃព្យុះទីហ្វុង យ៉ាកជី រំពឹងថានឹងធ្វើឱ្យអត្រាកំណើនសេដ្ឋកិច្ចវៀតណាម និងតំបន់ជាច្រើនរបស់ប្រទេស ធ្លាក់ចុះនៅក្នុងឆមាសទី២នៃឆ្នាំនេះ។
គេមិនទាន់ឃើញពីរបាយការណ៍ទំហំនៃខាតបង់សេដ្ឋកិច្ចនៅវៀតណាម ឡាវ និងថៃ ក៏ដូចជាមីយ៉ាន់ម៉ា នៅឡើយទេ ប៉ុន្តែមានសេចក្ដីរាយការណ៍ពីការជនលិចផលដំណាំ និងផ្ទះសម្បែង ក៏ដូចជាសត្វពាហនៈជាច្រើន ដែលនេះបង្ហាញពីការខូចខាតធ្ងន់ធ្ងរនៃសេដ្ឋកិច្ចមូលដ្ឋានរបស់ប្រទេសទាំងនេះ។