កសិករវៀតណាមព្រួយបារម្ភថា តម្លៃនេះអាចនឹងបន្តធ្លាក់ចុះទៀត ចំពេលដែលពួកគេកំពុងត្រៀមប្រមូលផលនៅខែមេសាខាងមុខ ដែលជារដូវសំខាន់។
ការនាំចេញទុរេនរបស់វៀតណាមទៅកាន់ប្រទេសចិន បានធ្លាក់ចុះប្រមាណ ៨០ ភាគរយ នៅពាក់កណ្ដាលដំបូងនៃខែកុម្ភៈ ឆ្នាំ ២០២៥។
អាជ្ញាធរចិនបានចេញស្ដង់ដាររឹតបណ្ដឹងថ្មីលើការនាំចូលទុរេនពីថៃ និងវៀតណាម ដោយតម្រូវឱ្យមានការត្រួតពិនិត្យលើសារធាតុគីមី Basic Yellow 2 ដែលអាចបង្កជំងឺមហារីក។
ការនាំចេញទុរេនមិនទាន់បានធូរស្បើយទេ ចាប់តាំងពីប្រទេសចិនដាក់ចេញនូវការទាមទារឱ្យមានការត្រួតពិនិត្យលើទុរេន ដើម្បីរកមើលក្រែងលោរមានសារធាតុគីមី Basic Yellow 2 ដែលអាចបង្កមហារីក។