ចំណាត់ការនេះមានគោលបំណងការពារអាជីវកម្មខ្នាតតូច និងមធ្យមរបស់ប្រទេស ដែលអាចរងគ្រោះធ្ងន់ធ្ងរដោយផលិតផលថោកៗនាំចូលពីចិន តាមរយៈវេទិកាលក់ទំនិញអនឡាញ Temu។
ការស្នើសុំរបស់នាយករដ្ឋមន្រ្តីរូបនេះ ធ្វើឡើងក្រោយការលក់ទំនិញអនឡាញពីបរទេស ជាពិសេសទំនិញនាំចូលពីចិនដែលមានតម្លៃថោក រងការត្រួតពិនិត្យកាន់តែខ្លាំងឡើងៗក្នុងរយៈពេលប៉ុន្មានខែថ្មីៗ ដោយសារតែអ្នកផលិតក្នុងស្រុកប្រឈមនឹងផលប៉ះពាល់ធ្ងន់ធ្ងរ។