វាគឺជាផ្នែកមួយនៃវិធានការជំរុញសេដ្ឋកិច្ច ចំពេលមានក្ដីបារម្ភថាកំណើនសេដ្ឋកិច្ចនឹងកើនឡើងមិនដល់គោលដៅ ៥ ភាគរយ របស់រដ្ឋាភិបាល។
ទិន្នន័យពីធនាគារប្រជាជនចិន ដែលចេញផ្សាយកាលពីថ្ងៃអង្គារ បានបង្ហាញថា ធនាគារចិន បានចេញប្រាក់កម្ចីថ្មីប្រមាណ ២៦០ ប៊ីលានយន់ (៣៦,២៨ លានដុល្លារ) ក្នុងខែកក្កដា ដោយធ្លាក់ចុះជិត ៨៨ ភាគរយ ពីខែមិថុនា និងតិចជាងការរំពឹងទុក ៤៥០ ប៊ីលានយន់ របស់អ្នកវិភាគ ខណៈជាទម្លាប់ ការផ្ដល់កម្ចីថ្មីនៅខែកក្កដាតែងតែមានតួលេខខ្សោយ។