ការបោះជំហានដ៏គួរឱ្យភ្ញាក់ផ្អើលរបស់ធនាគារកណ្ដាលថៃនាពេលនេះ ធ្វើឡើងក្រោយរដ្ឋាភិបាលថៃ ដែលដឹកនាំដោយគណបក្សភឿថៃ រដ្ឋមន្រ្តី ក៏ដូចជាស្ថាប័នផ្សេងៗ បានទទូចទាមទាររាប់ខែ ឱ្យធនាគារកាត់បន្ថយអត្រាការប្រាក់ ប៉ុន្តែរងការជំទាស់។
លោកថ្លែងយ៉ាងដូច្នេះថា៖ «ធនាគារកណ្ដាលថៃគួរកែសម្រួលអត្រាការប្រាក់ជាបន្ទាន់» ហើយកត់សម្គាល់ថា ភាពរឹងមាំរបស់ប្រាក់បាតធ្វើថៃពិបាកប្រកួតប្រជែងក្នុងការនាំចេញ ដែលជាវិស័យជំរុញកំណើនដ៏សំខាន់។
រដ្ឋាភិបាលថៃបានដាក់សម្ពាធឱ្យធនាគារកណ្ដាលរបស់ប្រទេស កាត់បន្ថយអត្រាការប្រាក់ជាច្រើនលើកច្រើនសារ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច ដែលកំពុងជួបការលំបាកក្នុងការស្ទុះងើបឡើងវិញក្រោយវិបត្តិកូវីដ១៩។