សហរដ្ឋអាមេរិកបើកការបង្រ្កាបជាលើកទីបីក្នុងរយៈពេលបីឆ្នាំលើឧស្សាហកម្ម បន្ទះឈីបរបស់ប្រទេសចិន ដោយបានទប់ស្កាត់ការនាំចេញទៅកាន់ក្រុមហ៊ុន១៤០ រួមទាំងក្រុមហ៊ុនផលិតឧបករណ៍បន្ទះឈីប Naura Technology Group ក្នុងចំណោមវិធានការផ្សេងទៀត។ សារព័ត៌មាន Al Jazeera បានផ្សាយនៅថ្ងៃទី០៣ខែធ្នូឱ្យដឹងថា កិច្ចខិតខំប្រឹងប្រែងចុងក្រោយបំផុតរបស់សហរដ្ឋអាមេរិកកាលពីថ្ងៃចន្ទដើម្បីរារាំងមហិច្ឆតាផលិតឧស្សាហកម្មបន្ទះឈីបរបស់ទីក្រុងប៉េកាំង ក៏បានប៉ះពាល់ដល់ក្រុមហ៊ុនផលិតបន្ទះឈីបរបស់ចិន ដូចជា Piotech, ACM Research និង SiCarrier Technology ជាមួយនឹងការរឹតបន្តឹងការនាំចេញថ្មីជាផ្នែកនៃកញ្ចប់ ដែលមានបំណងនាំចេញបន្ទះឈីបអង្គចងចាំកម្រិតខ្ពស់ និងឧបករណ៍ផលិតបន្ទះឈីបកាន់តែច្រើនលើប្រទេសចិនផងដែរ។ វិធានការចុងក្រោយនេះជាកិច្ចខិតខំប្រឹងប្រែងទ្រង់ទ្រាយធំចុងក្រោយរបស់លោកប្រធានាធិបតី ចូ...
បច្ចុប្បន្ន វៀតណាមមិនទាន់មានរោងចក្រផលិតបន្ទះឈីបនៅឡើយទេ។ យ៉ាងណាមិញ ក្រុមហ៊៊ុនផលិតបន្ទះឈីបយក្សជាច្រើន ដូចជា ក្រុមហ៊ុន Intel ក្រុមហ៊ុន Amkor Technology និងក្រុមហ៊ុន Hana Micron បានដាក់ប្រតិបត្តិការរោងចក្ររដំឡើងការវេចខ្ចប់ និងសាកល្បងបន្ទះឈីបរបស់ខ្លួននៅក្នុងប្រទេសនេះ។
ការវិនិយោគលើឧបករណ៍ផលិតបន្ទះឈីប គឺជាសូចនាករសំខាន់នៃតម្រូវការទីផ្សារនាពេលអនាគត និងជារង្វាស់នៃទស្សនវិស័យឧស្សាហកម្មនេះ ខណៈចិនត្រូវបានគេរំពឹងថានឹងក្លាយជាអ្នកវិនិយោគដ៏ធំបំផុត ក្នុងការសាងសង់រោងចក្រផលិតបន្ទះឈីបថ្មីៗ។
ប្រទេសចិននឹងរឹតលើការនាំចេញរបស់របរដែលទាក់ទងនឹងសារធាតុរ៉ែដ៏សំខាន់មួយហៅថា antimony ចំពេលសហរដ្ឋអាមេរិករឹតបន្តឹងលើការនាំចេញបន្ទះឈីប ...
TSMC ដែលជាក្រុមហ៊ុនទទួលផលិតបន្ទះឈីបធំបំផុតរបស់ពិភពលោក រំពឹងថានឹងរាយការណ៍ពីប្រាក់ចំណេញប្រមាណ ៧,២៥ ប៊ីលានដុល្លារ (២៣៦,១ ប៊ីលានដុល្លារតៃវ៉ាន់) សម្រាប់ត្រីមាសទី២ ចន្លោះពីខែមេសា ដល់ខែមិថុនា។ នេះបើយោងតាមក្រុមហ៊ុនវិភាគទិន្នន័យ LSEG SmartEstimate។ ក្នុងត្រីមាសដូចគ្នាកាលពីឆ្នាំមុន TSMC រកប្រាក់ចំណេញបានប្រមាណ ១៨១,៨ ប៊ីលានដុល្លារតៃវ៉ាន់។
ដំណាក់កាលទី៣នៃ «មូលនិធិវិនិយោគឧស្សាហកម្មសៀគ្វីរួមបញ្ចូលគ្នា» របស់ប្រទេសចិន ត្រូវបានបង្កើតឡើងជាផ្លូវការនៅថ្ងៃទី ២៤ ខែឧសភា ហើយបានចុះបញ្ជីនៅក្រោមរដ្ឋបាលក្រុងប៉េកាំង សម្រាប់បទប្បញ្ញត្តិទីផ្សារ។
ក្រសួងហិរញ្ញវត្ថុបានស្រង់សម្ដីលោករដ្ឋមន្ត្រី Choi Sang-mok ដែលបាននិយាយថា រដ្ឋាភិបាលនឹងប្រកាសពីព័ត៌មានលម្អិតនៃកញ្ចប់នោះ នាពេលឆាប់ៗនេះ