បណ្ឌិត យង់ ពៅ៖ អំណាចដែលបានមកដោយការផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ នឹងធ្វើឱ្យប្រទេសច្របូកច្របល់ ឬស្ថិតក្នុងស្ថានភាពសង្គ្រាមស៊ីវិល
គណបក្សមួយចំនួន បានចេញញត្តិថ្កោលទោសបុគ្គល សម រង្ស៊ី អតីតមេដឹកនាំគណបក្សប្រឆាំងនៅក្រៅប្រទេស ដែលព្យាយាមញុះញង់ឱ្យពលរដ្ឋខ្មែរយកជីវិតទៅស្លាប់រាប់រយនាក់ក្នុងបាតុកម្មហិង្សាដូចប្រទេសបង់ក្លាដែស ដោយចាត់ទុកថា ជាទង្វើជនបំផ្លាញជាតិសាសន៍ឯង។
អ្នកវិភាគ មើលឃើញពីផលប៉ះពាល់ផ្សេងៗទាំងរយៈពេលខ្លី និងវែង ជាពិសេសផ្នែកសេដ្ឋកិច្ច ដែលមានកំណើនយឺតយ៉ាវរួចស្រាប់ទៅហើយនោះ។
អ្នកសង្កេតការណ៍មើលឃើញថា ការបិទរោងចក្រកាត់ដេរដដែលនឹងបង្កផលប៉ះពាល់ដល់ក្រុមហ៊ុនសម្លៀកបំពាក់អន្តរជាតិធំៗដូចជា H&M និង Zara ដោយសារតែបង់ក្លាដែសគឺជាមជ្ឈមណ្ឌលសម្រាប់ផលិតសម្លៀកបំពាក់ដ៏សំខាន់ សម្រាប់ក្រុមហ៊ុនទាំងនេះ។