បុរសម្នាក់បានបាត់បង់ជីវិតនៅនឹងកន្លែង ចំណែកម្នាក់ទៀតមិនទាន់រកឃើញឡើយ ក្នុងហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រនៅភ្នំយ៉ាវយ៉ៃ ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។ នេះបើតាមមន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិ ប្រាប់នៅរសៀលថ្ងៃទី២៩ ខែកក្កដា នេះ។ កម្លាំងរុករក បានទៅដល់ទីតាំងដែលធ្លាក់ ដោយប្រទះឃើញសាកសពអាកាសយានិកម្នាក់គឺ លោក ខេង ឆៃយុទ្ធ។ កម្លាំងរុករក ក៏បានបន្តរុករកលោក ស៊ុន ផ្លា ដែលជាប្រធានក្រុមហោះហើរ ដែលបានបាត់ខ្លួនផងដែរ។ គួរឱ្យដឹងថា តាមផែនការហោះហើររបស់កងទ័ពអាកាសកម្ពុជា គឺ ឧទ្ធម្ភាគចក្រមួយគ្រឿងនេះ...
ឧទ្ធម្ភាគចក្រយោធាដែលបាត់ដាន កាលពីថ្ងៃទី១២ ខែកក្កដា ត្រូវបានរកឃើញហើយនៅចំណុចលើខ្នងភ្នំយ៉ាវយ៉ៃ ស្ថិតនៅក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ក្រោយចំណាយពេលរុករកអស់រយៈពេល១៧ថ្ងៃ។ នេះបើតាមការបញ្ជាក់របស់លោក ឈុំ សុជាត អ្នកនាំពាក្យក្រសួងការពារជាតិ នៅលើទំព័រហ្វេសប៊ុកផ្លូវការ។ លោក ឈុំ សុជាត សរសេរលើទំព័រហ្វេសប៊ុកដូច្នេះ៖«សូមជម្រាបជូនដំណឹងបឋមថា បន្ទាប់ពីបើកប្រតិបត្តិការរុករក អស់រយៈពេល១៧ថ្ងៃ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤នេះ ក្រុមប្រតិបត្តិការរុករកបានប្រទះឃើញឧទ្ធម្ភាគចក្រ ដែលបានបាត់ដំណឹងនៅតំបន់ជួរភ្នំក្រវាញ តាំងពីថ្ងៃទី១២ ខែកក្កដាហើយ។...
អ្នកនាំពាក្យក្រសួងការពារជាតិ បានឱ្យដឹងតាមរយៈឆាណែលតេឡេក្រាមថា បញ្ហាភ្លៀងធ្លាក់ខ្លាំងកំពុងបង្កជាការលំបាកដល់ប្រតិបត្តការរុករកឧទ្ធម្ភាគចក្រដែលបាត់ដាននៅតំបន់ជួរភ្នំក្រវាញ ខេត្តពោធិ៍សាត់ និងខេត្តកោះកុង។ លោក ឈុំ សុជាត បញ្ជាក់ដូច្នេះ៖«បញ្ហាអាកាសធាតុបានបង្កការលំបាកសម្រាប់ការរុករកឧទ្ធម្ភាគចក្រ ដែលបានបាត់ការទាក់ទង នៅតំបន់ជួរភ្នំក្រវាញ កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤»។ តាមលោករដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិរូបនេះ រហូតមកដល់ព្រឹកថ្ងៃទី១៨ ខែកក្កដានេះ នៅតំបន់ជួរភ្នំក្រវាញ ជាពិសេសចំណុចថ្មដា មេឃកំពុងភ្លៀងខ្លាំងនៅឡើយ ខណៈដែលមានទឹកជន់ជោរនៅតាមអូរ ស្ទឹងមួយចំនួន ដែលរំខានដល់ការរុករក។ គិតត្រឹមថ្ងៃទី១៨ ខែកក្កដានេះ...