សមាមាត្របំណុលគ្រួសារធៀបនឹង GDP របស់ថៃ បានឈានដល់ ១០៤ ភាគរយ ក្នុងត្រីមាសទី ៤ ឆ្នាំ ២០២៤ ដែលនោះរាប់ទាំងកម្ចីក្រៅផ្លូវការ។
គ្រួសារថៃមួយត្រូវជាប់បំណុលជាមធ្យម ប្រមាណ ៦០៦ ៣៧៨ បាត ដោយកើនឡើងប្រមាណ ៨,៤ ភាគរយ ធៀបនឹងឆ្នាំមុន។ នេះគឺជាតួលេខខ្ពស់បំផុត រាប់ចាប់តាំងពីការស្ទង់មតិបានចាប់ផ្តើមធ្វើឡើងជាលើកដំបូងក្នុងឆ្នាំ ២០០៩។
បំណុលគ្រួសារមានចំនួន ១៦,៣ ទ្រីលានបាតក្នុងត្រីមាសទី១ ដែលតំណាងឱ្យកំណើន ២,៥ ភាគរយ ពោលគឺធ្លាក់ចុះពីកំណើន ៣ ភាគរយ ក្នុងត្រីមាសចុងក្រោយឆ្នាំ ២០២៣។ ចំនួន ១៦,៣ ទ្រីលានបាត គឺស្មើនឹង ៩០,៨ ភាគរយ នៃផលិតផលក្នុងស្រុកសរុបរបស់ថៃ ដោយធ្លាក់ចុះពី ៩១,៤ ភាគរយ ក្នុងត្រីមាសមុនដូចគ្នា។