នៅព្រឹកថ្ងៃទី ១៩ ខែកក្កដានេះ ផ្ទៃទឹកក្នុងស្ទឹងសង្កែនាក្រុងបាត់ដំបងចាប់ផ្ដើមមានសន្ទុះឡើងខ្លាំងជាបណ្ដើរៗ ឯប្រជាពលរដ្ឋក៏នាំគ្នាសម្រុកទៅបង់សំណាញ់នៅតាមបណ្ដោយច្រាំងស្ទឹងដោយសារតែគេសង្កេតឃើញត្រីហាក់មានសភាពពុលទឹកជំនន់។ គួរបញ្ជាក់ដែរថាកាលពីថ្ងៃទី ១៨ ម្សិលមិញ នៅឯក្បាលស្ទឹង នៅក្នុងស្រុកសំឡូតគឺមានភ្លៀងធ្លាក់ជាប់ៗគ្នាជាច្រើនថ្ងៃ បានធ្វើឲ្យទឹកនៅតាមបណ្ដាអូរធំៗមានសភាពជន់ឡើងខ្លាំងព្រមទាំងបានហូរចាក់ចូលទៅក្នុងស្ទឹងក្រញូង និងហូរបន្តចូលក្នុងដងស្ទឹងសង្កែ។ ស្ថិតក្នុងសភាពទឹកជន់ខ្លាំង ដូច្នេះទ្វារទឹកទំនប់កង្ហតក៏ត្រូវតែបានបើកចំហរជាបណ្ដើរៗព្រោះខ្លាចសន្ទុះទឹកបុកខ្លាំងទៅនឹងទ្វារទឹកហេតុដូច្នេះហើយទើបទឹកស្ទឹងសង្កែនាព្រឹកនេះក៏ចាប់ផ្ដើមឡើងខ្លាំងជាបណ្ដើរហើយដែរ។ ដោយសារតែកន្លងមកការបិទទ្វារទឹកទំនប់កង្ហតមានរយៈពេលយូរដើម្បីធ្វើការជួសជុលតាមបណ្ដោយច្រាំងស្ទឹងដែលមានការបាក់ស្រុតដូច្នេះទឹកគឺស្ថិតនៅក្នុងបាតស្ទឹងជានិច្ច។លុះនៅពេលទឹកចាប់ផ្ដើមស្ទុះឡើងខ្លាំងវាហាក់ដូចជាអូសទាញនូវដីល្បាប់ និងភាពកខ្វក់នៅតាមបណ្ដោយដងស្ទឹងដែលមានកំណើនជាយូរមកហើយនោះអាចបង្កឲ្យត្រីពុល ទើបមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយដងស្ទឹងសង្កែនាក្រុងបាត់ដំបង បាននាំគ្នាយកសំណាញ់ទៅបងចាប់ត្រីជាហូរហែរយ៉ាងសប្បាយខ្ញៀវខ្ញា ឯត្រីក៏មានសឹងគ្រប់ប្រភេទផងដែរ ៕ អត្ថបទ : សោ និយមរ័ត្ន
ជាប្រជានេសាទអយស្ទ័រ រស់នៅភូមិព្រែកអំពិល សង្កាត់កោះតូច ក្រុងបូកគោខេត្តកំពត បានបញ្ជាក់...
នៅពេលថ្មីៗនេះ នៅក្បែរតំបន់កំពង់ផែទេសចរណ៍កោះទន្សាយ ក្រុងកែប ខេត្តកែប ប្រជាពលរដ្ឋរាយ...