រដ្ឋាភិបាលថៃ ចាប់ផ្តើមបញ្ចេញថវិកាជាតិទ្រង់ទ្រាយធំដល់ទៅជាង ៤សែនលានបាត ស្មើប្រមាណជិត ១៣ ០០០លានដុល្លារអាមេរិក ដើម្បីស្តារសេដ្ឋកិច្ចនៅខេត្តភាគខាងត្បូងរបស់ខ្លួនឡើងវិញ ក្នុងនោះផ្តោតទាំងការផ្តល់កម្ចីខ្នាតទន់សម្រាប់ក្រុមហ៊ុនអាកាសចរណ៍ រួមទាំងអាជីវកម្មទាំងឡាយណាពាក់ព័ន្ធវិស័យទេសចរណ៍ជាដើម។ ជាមួយនឹងការបញ្ចេញទឹកប្រាក់ជំនួយយ៉ាងច្រើនសន្ធឹកសន្ធាប់នេះ រដ្ឋមន្ត្រីហិរញ្ញវត្ថុថៃ លោក Arkhom Termpittayapaisith បាននិយាយកាលពីថ្ងៃអង្គារ៍ថា រដ្ឋាភិបាលបានស្នើទៅដល់បណ្តាក្រុមហ៊ុនអាកាសចរណ៍ទាំងអស់ កុំដំឡើងថ្លៃសំបុត្រធ្វើដំណើរ ដើម្បីជួយជំរុញជើងហោះហើរក្នុងស្រុកឡើងវិញ ជាថ្នូរនិងការផ្តល់កម្ចីខ្នាតទន់ទៅកាន់ពួកគេ។ ទោះជាយ៉ាងណា មុននេះប្រតិបត្តិករអាកាសចរណ៍ ធ្លាប់បានស្នើដល់រដ្ឋាភិបាលផ្តល់កម្ចីសម្រាប់ពួកគេប្រមាណ ២៤ពាន់លានបាត សម្រាប់ស្តារលទ្ធភាពសេដ្ឋកិច្ចខ្លួន ប៉ុន្តែសំណើនេះ មិនទាន់មានការឆ្លើយតបនៅឡើយ។...
ស្តេចថៃ ព្រះអង្គ Vajiralongkorn បានចេញមុខថ្លែងទៅកាន់ប្រជារាស្ត្ររបស់ព្រះអង្គជាលើកដំបូង ក្រោយប្រទេសនេះ រងភាពចលាចលជាមួយការតវ៉ាអូសបន្លាយជាច្រើនខែមកនេះ។ ថ្លែងកាលពីថ្ងៃអាទិត្យ ស្តេចថៃដែលត្រូវគេមើលឃើញថា មិនចូលមានឱកាសបង្ហាញពីក្តីស្រលាញ់ទៅកាន់ពលរដ្ឋរបស់ខ្លួនចាប់តាំងពីឡើងគ្រោងរាជមក មានព្រះបន្ទូលចាត់ទុកប្រទេសថៃ ជាទឹកដីនៃភាពសម្រុះសម្រួល។ ថ្លែងនៅកាន់អ្នកសារព័ត៌មានជនជាអង់គ្លេស អំឡុងពេលកំពុងចោមរោមដោយអ្នកគាំទ្រនៅមុខព្រះបរមរាជវាំង ពាក់ព័ន្ធនិងបាតុកម្មសុំឲ្យមានការធ្វើកំណែទម្រង់រដ្ឋធម្មនុញ្ញ ព្រះអង្គ Vajiralongkorn មានព្រះបន្ធូលថា “ពួកយើងស្រលាញ់ប្រជារាស្ត្រស្មើៗគ្នា ទឹកដីថៃ ជាទឹកដីនៃការសម្រុះសម្រួល។ អមជាមួយព្រះបន្ធូលរបស់ស្តេច Vajiralongkorn អ្នកគាំទ្ររាជរង្សថៃ រាប់ពាន់នាក់ ជាមួយឯកសណ្ឋានពណ៌លឿនបង្ហាញពីការគោរពព្រះមហាក្សត្របាននាំគ្នាស្រែកថា “ពួកយើងនឹងរស់នៅជាមួយរាជងវង្ស...
កាលពីថ្ងៃអង្គារ ទី២៧ ខែតុលា សមាជិកសភានៃគណបក្សភឿថៃលោក Visan Techatirawat បានអារដៃខ្លួនឯងដោយកាំបិតនៅឯសភា នៅក្នុងអ្វីដែលគាត់បាននិយាយថាជា
ក្រុមបាតុករអាវលឿង ដែលជាអ្នកស្មោះស្ម័គ្រនិងរាជានិយមថៃ បានចេញមុខតវ៉ានៅមុខស្ថានទូតអាមេរិក ប្រចាំទីក្រុងបាងកក ដោយអះអាងអាមេរិកកំពុងបង្កសង្គ្រាមកូនកាត់ (Hybrid War) ប្រឆាំងប្រទេសថៃ...
ក្រុមអាវលឿង ដែលគេស្គាល់ថាជាអ្នកស្មោះស្ម័គ្រនិងរបបរាជានិយមក្នុងប្រទេសថៃ បានចេញមុខតវ៉ាប្រឆាំងក្រុមបាតុករដែលកំពុងទាមទារលទ្ធិប្រជាធិបតេយ្យ ដោយនៅរសៀលថ្ងៃច័ន្ទនេះ ក្រុមអាវលឿង បានប្រមូលផ្តុំគ្នានៅពីមុខស្ថានទូតអាល្លឺម៉ង់ ប្រចាំទីក្រុងបាងកក។ អំឡុងពេលប្រមូលផ្តុំគ្នា ក្រុមអ្នកតវ៉ា បានស្រែកជូនពរស្តេចរបស់ខ្លួន និងកាន់បដាគាំទ្រដល់រាជានិយមដ៏មានឥទ្ធិពលរបស់ប្រទេស ហើយបានដាក់ញត្តិទៅស្ថានទូតអាល្លឺម៉ង់ទៀតផង។ លោក Nititorn Lumlua មានមុខរបរជាមេធាវី បានអំពាវនាវឲ្យពលរដ្ឋប្រមូលផ្តុំគ្នានៅខាងមុខស្ថានទូតអាល្លឺម៉ង់ ដោយសង្ឃឹមថា អាជ្ញាធរប្រទេសអឺរ៉ុបមួយនេះ អាចទទួលបានព័ត៌មានត្រឹមត្រូវពីស្ថានភាពនយោបាយក្នុងប្រទេសថៃនៅពេលនេះ។ ដោយឡែក ក្រុមបាតុករដែលគេស្គាល់ថា ជាអ្នកប្រឆាំងរដ្ឋាភិបាលយោធាថៃ និងកំពុងទាមទារលទ្ធិប្រជាធិបតេយ្យសម្រាប់ប្រជាជាតិអាស៊ានមួយនេះ បានកំពុងមានចេតនាប្រមូលផ្តុំគ្នា ដង្ហែរក្បួនទៅកាន់ស្ថានទូតបរទេសក្នុងប្រទេសថៃដូចគ្នា។...
នៅព្រឹកថ្ងៃសុក្រនេះ បក្ស Palang Pracharath Party (PPRP) របស់ប្រទេសថៃ ដែលគេស្គាល់ថា ជាក្រុមអាវលឿង ស្មោះស្ម័គ្ររបបរាជានិយមរបស់ប្រទេសនេះ បាននាំគ្នាចេញតវ៉ាប្រឆាំងក្រុមបាតុករដែលកំពុងទាមទារលទ្ធិប្រជាធិបតេយ្យ និងបង្ហាញពីការគាំទ្រពេញទំហឹងទៅរដ្ឋធម្មនុញ្ញថៃ ដែលអាស្រ័យរាជានិយម។ ការចាប់ផ្តើមចេញសកម្មភាពដើម្បីបង្ហាញពីការគាំទ្រពេញទំហឹងលើស្តេចថៃ កើតឡើងក្រោយបក្ស PPRP បញ្ចប់កិច្ចប្រជុំវិសាមញ្ញជាមួយសមាជិកបក្សរបស់ខ្លួនកាលពីថ្ងៃព្រហស្បត្តិ៍ម្សិលមិញ។ កញ្ញា Pailin Thiensuwan សមាជិកបក្សប្រចាំខេត្ត Samut Prakan និងជាអ្នកនាំពាក្យជំពប់ទី២ របស់បក្ស PPRP...
អ្នកទេសចរកំពុងត្រូវបានគេព្រមានឲ្យនៅឆ្ងាយពីផ្ទាំងថ្មមួយនៅកោះ Talu នៃខេត្ត Krabi ប្រទេសថៃ បន្ទាប់ពីវាត្រូវបានកាត់ដាច់ជាពីរដោយតែខ្យល់ និងរលកបោកបក់ខ្លាំង ។