មេដឹកនាំប្រឆាំងឥណ្ឌាលោក Arvind Kejriwal នឹងលាលែងពីតំណែងជាប្រធានក្រុមប្រឹក្សានៃរដ្ឋធានីញូវដែលី មួយថ្ងៃបន្ទាប់ពីការដោះលែងលោកចេញពីពន្ធនាគារ...
ឥណ្ឌា និងចិន អាចនឹងចាប់ដៃសហការគ្នាជាមួយរុស្ស៊ី ក្នុងការបង្កើតរោងចក្រថាមពលនុយក្លេអ៊ែរនៅលើភពព្រះចន្ទ។ គម្រោងនេះ ត្រូវបានដឹកនាំដោយ...
ក្រសួងសុខាភិបាលប្រទេសឥណ្ឌាបានរាយការណ៍ករណីសង្ស័យថាមានមេរោគ mpox ដំបូងបង្អស់រកឃើញនៅក្នុងបុរសម្នាក់ដែលទើបនឹងធ្វើដំណើរមកពីប្រទេសដែលទទួលរងការ..
ក្នុងចំណោមនោះ មានអាថ៌កំបាំងពិសេសមួយដែលមនុស្សតិចណាស់បានដឹងនោះគឺ...
ក្រោយផ្ទុះបាតុកម្មទ្រង់ទ្រាយធំរាប់សប្តាហ៍ទាមទាររកយុត្តិធម៌សម្រាប់គ្រូពេទ្យម្នាក់ដែលត្រូវគេរំលោភសម្លាប់ ពេលនេះ រដ្ឋ West Bengal របស់ប្រទេសឥណ្ឌា បានអនុម័តច្បាប់មួយ ដែលអាចឈានដល់ការប្រហារជីវិតជនល្មើសរំលោភសេពសន្ថវៈ។ ត្បិតតែរដ្ឋ West Bengal អនុម័តច្បាប់នេះរួចហើយក៏ពិតមែន ប៉ុន្តែវាក៏ត្រូវទទួលការយល់ព្រមពីសំណាក់ប្រធានាធិបតីឥណ្ឌាដែរ ទើបអាចក្លាយជាច្បាប់ពេញលេញ។ តាមការចុះផ្សាយរបស់ CNA កាលពីថ្ងៃអង្គារទី៣ខែកញ្ញាឆ្នាំ២០២៤, ច្បាប់នេះគឺបង្ហាញពីកំហឹងរបស់ប្រជាជនចំពោះបញ្ហាអំពើហិង្សាដ៏រ៉ាំរ៉ៃលើស្រ្តី ដែលរាប់ឆ្នាំមកហើយនៅតែមិនអាចដោះស្រាយបាន។ តាមពិតទៅ តាមច្បាប់បច្ចុប្បន្ន ជនល្មើសរំលោភសេពសន្ថវៈ ត្រូវទទួលទោសជាប់ពន្ធនាគារយ៉ាងតិច១០ឆ្នាំ ប៉ុន្តែក្នុងច្បាប់ថ្មីនេះ មានការស្នើឲ្យដំឡើងការជាប់ពន្ធនាគារមួយជាតិឬត្រូវប្រហារជីវិតតែម្តង។ សូមបញ្ជាក់ថា បាតុកម្មបានផ្ទុះឡើងក្នុងរដ្ឋ West Bengal បន្ទាប់ពីគ្រូពេទ្យអាយុ៣១ឆ្នាំ ត្រូវគេរំលោភសម្លាប់ ហើយគេរកឃើញសាកសពប្រឡាក់ដោយឈាមនៅក្នុងមន្ទីរពេទ្យក្រុង Kolkata កាលពីថ្ងៃទី៩ខែសីហា។ បទល្មើសរំលោភសេពសន្ថវៈបានក្លាយជាបញ្ហាចាក់ស្រេះនៅក្នុងប្រទេសឥណ្ឌា ហើយករណីថ្មីនេះ បានធ្វើឲ្យគេនឹកឃើញដល់ករណីរំលោភបូកដ៏ព្រៃផ្សៃកាលពីឆ្នាំ២០១២។ កាលនោះ បុរសមួយក្រុមបានរំលោភបូកនិងសម្លាប់យុវតីម្នាក់នៅលើរថយន្តក្រុង ហើយក្រោយមកក៏ផ្ទុះការខឹងសម្បាមិនមែនត្រឹមក្នុងប្រទេសឥណ្ឌាទេ ពោលគឺពេញពិភពលោកតែម្តង៕ អត្ថបទ៖ សុខ សុវណ្ណ ចុចអាន៖ បាតុករឥណ្ឌាដាក់សម្ពាធកាន់តែខ្លាំងលើប្រព័ន្ធយុត្តិធម៌ ក្រោយការរំលោភសម្លាប់អ្នកគ្រូពេទ្យ
ភ្លៀងមូសុងខ្លាំង និងទឹកជំនន់នៅក្នុងរដ្ឋភាគខាងត្បូងប្រទេសឥណ្ឌាបានសម្លាប់មនុស្សយ៉ាងតិច ២៥នាក់ ខណៈរាប់ពាន់នាក់ត្រូវបានជួយសង្គ្រោះ និងបញ្ជូនទៅ...
ចំនួនអ្នកស្លាប់នៅក្នុងទឹកជំនន់នៅរដ្ឋ Gujarat ភាគខាងលិចប្រទេសឥណ្ឌា បានកើនឡើងដល់៣៦ នាក់ហើយ ខណៈទន្លេVishwamitri ហូរហៀរនាំសត្វក្រពើចេញក្រៅបង្ក...