ក្នុងចំណោមនោះ មានអាថ៌កំបាំងពិសេសមួយដែលមនុស្សតិចណាស់បានដឹងនោះគឺ...
ក្រោយផ្ទុះបាតុកម្មទ្រង់ទ្រាយធំរាប់សប្តាហ៍ទាមទាររកយុត្តិធម៌សម្រាប់គ្រូពេទ្យម្នាក់ដែលត្រូវគេរំលោភសម្លាប់ ពេលនេះ រដ្ឋ West Bengal របស់ប្រទេសឥណ្ឌា បានអនុម័តច្បាប់មួយ ដែលអាចឈានដល់ការប្រហារជីវិតជនល្មើសរំលោភសេពសន្ថវៈ។ ត្បិតតែរដ្ឋ West Bengal អនុម័តច្បាប់នេះរួចហើយក៏ពិតមែន ប៉ុន្តែវាក៏ត្រូវទទួលការយល់ព្រមពីសំណាក់ប្រធានាធិបតីឥណ្ឌាដែរ ទើបអាចក្លាយជាច្បាប់ពេញលេញ។ តាមការចុះផ្សាយរបស់ CNA កាលពីថ្ងៃអង្គារទី៣ខែកញ្ញាឆ្នាំ២០២៤, ច្បាប់នេះគឺបង្ហាញពីកំហឹងរបស់ប្រជាជនចំពោះបញ្ហាអំពើហិង្សាដ៏រ៉ាំរ៉ៃលើស្រ្តី ដែលរាប់ឆ្នាំមកហើយនៅតែមិនអាចដោះស្រាយបាន។ តាមពិតទៅ តាមច្បាប់បច្ចុប្បន្ន ជនល្មើសរំលោភសេពសន្ថវៈ ត្រូវទទួលទោសជាប់ពន្ធនាគារយ៉ាងតិច១០ឆ្នាំ ប៉ុន្តែក្នុងច្បាប់ថ្មីនេះ មានការស្នើឲ្យដំឡើងការជាប់ពន្ធនាគារមួយជាតិឬត្រូវប្រហារជីវិតតែម្តង។ សូមបញ្ជាក់ថា បាតុកម្មបានផ្ទុះឡើងក្នុងរដ្ឋ West Bengal បន្ទាប់ពីគ្រូពេទ្យអាយុ៣១ឆ្នាំ ត្រូវគេរំលោភសម្លាប់ ហើយគេរកឃើញសាកសពប្រឡាក់ដោយឈាមនៅក្នុងមន្ទីរពេទ្យក្រុង Kolkata កាលពីថ្ងៃទី៩ខែសីហា។ បទល្មើសរំលោភសេពសន្ថវៈបានក្លាយជាបញ្ហាចាក់ស្រេះនៅក្នុងប្រទេសឥណ្ឌា ហើយករណីថ្មីនេះ បានធ្វើឲ្យគេនឹកឃើញដល់ករណីរំលោភបូកដ៏ព្រៃផ្សៃកាលពីឆ្នាំ២០១២។ កាលនោះ បុរសមួយក្រុមបានរំលោភបូកនិងសម្លាប់យុវតីម្នាក់នៅលើរថយន្តក្រុង ហើយក្រោយមកក៏ផ្ទុះការខឹងសម្បាមិនមែនត្រឹមក្នុងប្រទេសឥណ្ឌាទេ ពោលគឺពេញពិភពលោកតែម្តង៕ អត្ថបទ៖ សុខ សុវណ្ណ ចុចអាន៖ បាតុករឥណ្ឌាដាក់សម្ពាធកាន់តែខ្លាំងលើប្រព័ន្ធយុត្តិធម៌ ក្រោយការរំលោភសម្លាប់អ្នកគ្រូពេទ្យ
ភ្លៀងមូសុងខ្លាំង និងទឹកជំនន់នៅក្នុងរដ្ឋភាគខាងត្បូងប្រទេសឥណ្ឌាបានសម្លាប់មនុស្សយ៉ាងតិច ២៥នាក់ ខណៈរាប់ពាន់នាក់ត្រូវបានជួយសង្គ្រោះ និងបញ្ជូនទៅ...
ចំនួនអ្នកស្លាប់នៅក្នុងទឹកជំនន់នៅរដ្ឋ Gujarat ភាគខាងលិចប្រទេសឥណ្ឌា បានកើនឡើងដល់៣៦ នាក់ហើយ ខណៈទន្លេVishwamitri ហូរហៀរនាំសត្វក្រពើចេញក្រៅបង្ក...
មនុស្សយ៉ាងហោចណាស់ ២៨ នាក់បានស្លាប់ ចំពេលមានភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ដែលបានវាយលុករដ្ឋ Gujarat របស់ប្រទេសឥណ្ឌាក្នុងរយៈពេលប៉ុន្មាន...
ប៉ូលិសនៅទីក្រុង Kolkata ភាគខាងកើតប្រទេសឥណ្ឌា បានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក និងកាណុងបាញ់ទឹក ដើម្បីបំបែកក្រុមបាតុកររាប់ពាន់នាក់ ដែលទាមទារ...
ប្រធានាធិបតីអ៊ុយក្រែន បានឲ្យដឹងថា ទីក្រុងកៀវកំពុងធ្វើការបន្តជាមួយអារ៉ាប៊ីសាអូឌីត កាតា តួកគី និងស្វីស សម្រាប់...