លោកថ្លែងយ៉ាងដូច្នេះថា៖ «ធនាគារកណ្ដាលថៃគួរកែសម្រួលអត្រាការប្រាក់ជាបន្ទាន់» ហើយកត់សម្គាល់ថា ភាពរឹងមាំរបស់ប្រាក់បាតធ្វើថៃពិបាកប្រកួតប្រជែងក្នុងការនាំចេញ ដែលជាវិស័យជំរុញកំណើនដ៏សំខាន់។
ប្រាក់បាតបានឡើងរហូតដល់ ១០ ភាគរយ ធៀបនឹងប្រាក់ដុល្លារ រាប់ចាប់តាំងពីចុងខែមិថុនា ដែលនេះជាកំណើនតម្លៃច្រើនបំផុតរាប់តាំងពីត្រីមាសទី១ នៃឆ្នាំ ១៩៩៨។ ការណ៍នេះបង្កការអំពាវនាវឱ្យមានការទប់ស្កាត់កំណើន ពីអ្នកខាងវិស័យទេសចរណ៍ និងសណ្ឋាគារ និងក្រុមអាជីវកម្មផ្សេងៗ។