សហព័ន្ធបានឱ្យដឹងថា មូលហេតុចម្បងនៃបញ្ហានេះ គឺបណ្ដាលមកពីការធ្លាក់ចុះនៃការលក់ក្នុងស្រុក និងការនាំចេញទៅក្រៅប្រទេស
ផលិតកម្មរថយន្តនៅក្នុងប្រទេសថៃ បានធ្លាក់ចុះយ៉ាងខ្លាំងធ្ងន់ធ្ងរដល់ ២៤,៦៣ ភាគរយ នៅខែមករា មកត្រឹម ១០៧ ១០៣ គ្រឿង។
នៅឆ្នាំ ២០២៤ ការលក់ក្នុងស្រុកបានធ្លាក់ចុះ ២៦,២ ភាគរយ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ១៥ ឆ្នាំ ត្រឹម ៥៧២ ៦៧៥ គ្រឿង ដោយសារតែតម្រូវការកាន់តែខ្សោយ ពេលធនាគារបានរឹតបន្តឹងប្រាក់កម្ចីរថយន្ត ចំពេលថៃមានបំណុលគ្រួសារខ្ពស់។
ក្រុមហ៊ុន Toyota បានប្រតិបត្តិការរោងចក្ររបស់ខ្លួននៅថៃអស់រយៈពេលជាង ៦០ ឆ្នាំមកហើយ ដោយបម្រើជាមជ្ឈមណ្ឌលផលិតកម្មដ៏សំខាន់ប្រចាំតំបន់។