ក្រៅពីផ្លែស្រកានាគ ពេលនេះឥណ្ឌាមានតម្រូវការយ៉ាងខ្លាំងក្នុងការនាំចូលផលិតផលកសិកម្មផ្សេងទៀតដូចជា ម្រេច កាហ្វេ គ្រាប់ស្វាយចន្ទី តែ ប្រេងបន្លែ ទឹកផ្លែឈើ ដំឡូងជ្វា និងផ្លែផាសិន។
សហរដ្ឋអាមេរិក ចិន និងជប៉ុន គឺជាទីផ្សារសំខាន់សម្រាប់ផលិតផលកសិ-រុក្ខាប្រមាញ់-នេសាទរបស់វៀតណាម ដោយអាមេរិកនាំមុខគេលើការនាំចូល ហើយបន្ទាប់មកគឺចិន និងជប៉ុន។
កន្លងមកមានការព្រួយបារម្ភពីផលិតផលកសិកម្មរបស់វៀតណាម ពាក់ព័ន្ធនឹងការប្រើប្រាស់ថ្នាំបាញ់សម្លាប់សត្វល្អិត ឬសារធាតុគីមីផ្សេងៗ ដែលប្រជាកសិករប្រើដើម្បីថែទាំដំណាំរបស់ខ្លួន។ ការណ៍បង្កឱ្យមានការព្រមានពីអាជ្ញាធរក្នុងស្រុក ឱ្យក្រុមហ៊ុនអ្នកនាំចេញត្រួតពិនិត្យគុណភាពផលិតផលរបស់ខ្លួន ជៀសវាសការស៊ើបអង្កេត ឬការគ្រប់គ្រងកាន់តែតឹងរ៉ឹងពីបណ្ដាប្រទេសនាំចូល។