សេដ្ឋកិច្ច៣ ខែ ago
កម្ពុជាមានផែនការអភិវឌ្ឍគម្រោងវិនិយោគលើប្រព័ន្ធដឹកជញ្ជូនចំនួន ១៧៤ មានតម្លៃ ៣៦,៦៨ ប៊ីលានដុល្លារ
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជានៅក្នុងកម្មវិធី «អាហារពេលព្រឹកស្វែងរកដៃគូ នៃកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ាន ឆ្នាំ២០២៤» នៅថ្ងៃទី ១០ ខែតុលា បានរំលេចអំពីផែនការមេគ្រប់ជ្រុងជ្រោយ ស្ដីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្ដុភារកម្ពុជា ២០២៣-២០៣៣។ ផែនការមេកំណត់បាននូវគម្រោងអាទិភាពចំនួន១៧៤ ក្នុងនោះគម្រោងផ្លូវថ្នល់មានចំនួន៩៤ គម្រោងផ្លូវ ដែកមានចំនួន៨ គម្រោងដឹកជញ្ជូនតាមផ្លូវទន្លេមានចំនួន២៣ គម្រោងដឹកជញ្ជូនតាមផ្លូវសមុទ្រមានចំនួន២០ គម្រោងផ្លូវអាកាសមានចំនួន១០ គម្រោងប្រព័ន្ធឡូជីស្ទីកមានចំនួន១៥ និងគម្រោងបន្ថែមផ្សេងៗមានចំនួន៤។ សម្ដេចធិបតី ហ៊ុន ម៉ាណែត...