សំរាមប្លាស្ទិកជាច្រើនរាប់សិបលានតោននៅក្នុងពិភពលោក កំពុងមាននៅក្នុងទន្លេ និងត្រូវបានហូរនាំចូលទៅក្នុងមហាសមុទ្រ។ នៅតាមផ្លូវ ជារឿយៗប្លាស្ទិកច្រើនត្រូវបានបរិភោគដោយសត្វមច្ឆជាតិ សត្វស្លាប និងសត្វព្រៃដទៃទៀត។ យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មានAPនៅថ្ងៃទី២៨ខែវិច្ឆិកានេះ។ ប្លាស្ទិកជាវត្ថុធាតុចម្រុះដ៏អស្ចារ្យ ដែលអាចបំប្លែងទៅជារូបរាងគ្មានទីបញ្ចប់ មានប្រយោជន៍ក្នុងអ្វីៗគ្រប់យ៉ាង តាំងពីការសាងសង់ រហូតដល់ការវេចខ្ចប់ និងសម្ភារៈប្រើប្រាស់រាប់សិបប្រភេទ។ ការប្រើប្រាស់របស់ប្លាស្ទិកបានផ្ទុះឡើងនៅក្នុងពាក់កណ្តាលសតវត្សចុងក្រោយនេះ ហើយផលិតកម្មសកលត្រូវបានគេព្យាករណ៍ថា នឹងឈានដល់៧៣៦លានតោននៅឆ្នាំ២០៤០ កើនឡើង៧០%ពីឆ្នាំ២០២០ បើតាមយថាកម្ម ដោយគ្មានការផ្លាស់ប្តូរគោលនយោបាយ។ នេះបើយោងតាមអង្គការសម្រាប់កិច្ចសហប្រតិបត្តិការនិងអភិវឌ្ឍន៍សេដ្ឋកិច្ច។ មានតែប្រហែល៩%នៃសំណល់ប្លាស្ទិកប៉ុណ្ណោះត្រូវបានកែច្នៃឡើងវិញ ហើយនៅសល់ភាគច្រើននៅពង្រាយក្នុងពិភពលោកជុំវិញយើង។ វាជាបញ្ហាដែលប្រជាជាតិនានាកំពុងព្យាយាមដោះស្រាយ ដូចជាការធ្វើកិច្ចប្រជុំនៅក្នុងប្រទេសកូរ៉េខាងត្បូង ជាកន្លែងដែលការចរចាចុងក្រោយកំពុងដំណើរការលើសន្ធិសញ្ញាដែលមានការជាប់គាំងផ្លូវច្បាប់សំដៅទៅរកដំណោះស្រាយ។...
ពិភពលោកត្រូវបានគេរកឃើញមានការចាក់ចោលនូវកាកសំណល់ជាង ៣០០ លានតោនក្នុងមួយឆ្នាំៗ...
ក្រុមហ៊ុន ថុនធូថុន បានជួយប្រមូលសំណល់ប្លាស្ទិកគ្រប់ប្រភេទសរុបប្រមាណ ២០០តោនរៀងរាល់ខែ ហើយសំណល់ប្លាស្ទិក...
ការសិក្សាបានបង្ហាញថា មនុស្សយើងអាចស្រូបសារធាតុប្លាស្ទិកចូលខ្លួន ស្មើនឹងកាតប្លាស្ទិក ATM មួយសន្លឹក បើមិន...
ក្រៀលកម្ពុជា បានបង្កើតយុទ្ធនាការ«រក្សាបរិស្ថានស្អាតOnline» ដើម្បីចូលរួមចំណែកថែរក្សាបរិស្ថាននៅក្នុង ចក្ខុវិស័យគឺស្រម៉ៃចង់ឃើញប្រជាពលរដ្ឋកម្ពុជា ចេះទុកដាក់សម្រាមបានត្រឹមត្រូវ...
ការបំពុលដោយផ្លាស្ទិកគឺជាបញ្ហាសាកលលោកទាំងមូលវាគ្មានព្រំដែនកំណត់នោះទេ។ ពួកយើងបានផលិតវា ហើយក៏បោះវាចោលវិញពាសពេញផែនដី។ យើងមិនដឹងថាផ្លាស្ទិកទាំងនោះបានប៉ើង ចូលទៅក្នុងសមុទ្រ ហើយបន្ត...