ជាថ្មីម្ដងទៀត នាល្ងាចថ្ងៃទី១៩ ខែកក្កដា ក្រសួងសាធារណការ និងដឹកជញ្ជូន តាមរយៈគណនីហ្វេសប៊ុកផ្លូវការ បានទទូចសូមការយោគយល់អធ្យាស្រ័យពីសំណាក់ប្រជាពលរដ្ឋចំពោះបញ្ហាធ្វើដំណើរលើកំណាត់ផ្លូវជាតិលេខ៣ ត្រង់ចំណុចត្រពាំងរពៅ-វាលរេញ។ តាមក្រសួងសាធារណការ គិតត្រឹមថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤នេះ ភ្លៀងបានបន្តធ្លាក់ជាប់ៗគ្នាជាង១០ថ្ងៃមកហើយ ធ្វើឱ្យកំណាត់ផ្លូវជាតិលេខ៣ ត្រង់ចំណុចត្រពាំងរពៅ-វាលរេញ ដែលកំពុងរងការខូចខាតស្រាប់ផងនោះ កាន់តែពិបាកក្នុងដំណើរការជួសជុល ថែទាំ ជួសជុលប្រចាំ ក៏ប៉ុន្តែស្ថានភាពចរាចរណ៍នៅដំណើរការធម្មតា។ តាមសំណេរដដែល គឺមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ នឹងចេញគ្រឿងចក្រដើម្បីបន្តថែទាំ ជួសជុលប្រចាំ ពេលដាច់គ្រាប់ភ្លៀង...
ក្រុមហ៊ុនសារជីវកម្មស្ពាន-ថ្នល់ ចិន (CRBC) បានចាប់ផ្តើមជួយជួសជុលផ្លូវជាតិលេខ៣ ចំណុចត្រពាំងល្ពៅឆ្ពោះទោវាលរេញ ដើម្បីប្រើប្រាស់ជាបណ្តោះអាសន្ន...