ក្រុមហ៊ុននាំចេញផ្លែមៀនប៉ៃលិនបន្តទិញផ្លែមៀនពីកសិករក្នុងតម្លៃ ៣០០០ រៀល ក្នុងមួយគីឡូក្រាម...
រយៈពេល១១ខែ ក្នុងឆ្នាំ២០២៤ ផ្លែមៀនប៉ៃលិនស្រស់ត្រូវបាននាំចេញទៅកាន់ទីផ្សារប្រទេសចិនចំនួន ១២៤៧០.៣៦ តោន។ នេះបើតាមលោក សាយ សុផាត ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តប៉ៃលិន ក្នុងពេលអមដំណើរមន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម ពិនិត្យខ្សែរសង្វាក់ផលិតកម្មប្រមូលទិញ និងការវេចខ្ចប់ផ្លែមៀនប៉ៃលិន សម្រាប់នាំចេញទៅប្រទេសចិន នារសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤។ ប្រធានមន្ទីរកសិកម្មខេត្តប៉ៃលិន បានលើកឡើងថា បច្ចុប្បន្នខេត្តប៉ៃលិន មានផ្ទៃដីដាំដុះមៀនប៉ៃលិន សរុប៤៩២០ហិកតា ក្នុងនោះមានកសិករដាំដុះមៀនប៉ៃលិនចំនួន៦៨៩គ្រួសារ ដោយមានផ្ទៃដីប្រមូលផលចំនួន៤១២០ហិកតា...
កសិករមួយចំនួនបានលើកឡើងថា ផ្ទៃដីដាំមៀនមួយហិកតា អាចទទួលបានទិន្នផលប្រមាណ ៣ តោន...