ព័ត៌មានជាតិ៤ ខែ ago
ស្លាប់ម្នាក់ ក្អួតចង្អោរម្នាក់ ក្រោយហូបសម្លផ្សិតជាមួយគីង្គក់ តែ៤នាក់ទៀតរួចខ្លួន ព្រោះបាយមិនទាន់ឆ្អិន មិនបានហូប
បុរសម្នាក់បានបាត់បង់ជីវិតនៅឯមន្ទីរពេទ្យបង្អែកខេត្តរតនគិរី ចំណែកភរិយាមានអាការៈ ក្អួត ចង្អោរបន្តិចបន្តួច ក្រោយហូបសម្លរស្ងោផ្សិតជាមួយសត្វគីង្គក់ ចំណែកមនុស្ស៤នាក់ទៀតរួចខ្លួន មិនពុលអ្វីសោះ ព្រោះមិនទាន់បានហូបសម្លរនេះ ដោយសារតែរងចាំបាយដែលដាំមិនទាន់ឆ្អិន ទើបមិនទាន់បានហូប។ ករណីសង្ស័យពុលផ្សិតលើប្ដីប្រពន្ធមួយគូរនេះបានកើតឡើង នៅវេលាម៉ោងប្រមាណ២៣និង៣០នាទី កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ ស្ថិតក្នុងភូមិរ៉ក ឃុំកុកឡាក់ ស្រុកវើនសៃ ខេត្តរតនគិរី។ ប្រធានការិយាល័យជំងឺឆ្លង និងចាក់ថ្នាំបង្ការនៃមន្ទីរសុខាភិបាលខេត្ត លោកបណ្ឌិត អេង គុណវឌ្ឍ បានឲ្យកម្ពុជាថ្មី ដឹងនៅល្ងាចថ្ងៃទី២៤កក្កដានេះ...