ឯកឧត្តម ជាវ តាយអភិបាលខេត្តកំពត និងក្រុមការងារ ទី២៥ ខែឧសភា ឆ្នាំ ២០២១ ម្សិលមិញនេះ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំអំណោយ រួមទាំងថវិកាមួួយចំនួន ឧបត្ថម្ភដល់អ្នករងគ្រោះ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកកំពង់ត្រាច និងគ្រួសារសពជនរងគ្រោះករណីពុលស្រាស្លាប់ នៅក្នុងភូមិធ្នង់ ឃុំឫស្សីស្រុកខាងកើត ស្រុកកំពង់ត្រាចខេត្តកំពត។ គួរបញ្ជាក់ថា ករណីសង្ស័យពុលស្រាសស្លាប់នេះ កើតឡើងនៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១។ ក្នុងនោះមានប្រជាពលរដ្ឋរងគ្រោះសរុបចំនួន៤៧ នាក់ ,ស្លាប់ចំនួន១០នាក់...
បន្ទាប់ពីទម្លាយនូវរឿងដ៏ភ្ញាក់ផ្អើល និងហួសចិត្ត ទាក់ទងនឹងការរកឃើញចៃដន្យនូវកាមេរ៉ាបង្កប់តាមគ្រប់បន្ទប់ក្នុង សណ្ឋាគារសមុទ្រមាស (Gold Sea Hotel)នៅក្រុងកំពង់សោម នោះមុននេះបន្តិច ដេននី ក្វាន់ បានបញ្ចេញវីដេអូថ្មីមួយទៀត ថែមទាំងរៀបរាប់យ៉ាងលម្អិតថា៖ «ឈឺចាប់បំផុត សូមបងប្អូនមើលហើយពិចារណាទៅ ខ្ញុំគេងមួយយប់ហើយបានដឹងថា មានបង្កប់Camera (បញ្ជាក់នៅក្នុងhotelនោះមានបង្កប់cameraគ្រប់បន្ទប់)»។ នាងបន្ថែមថា បើបងប្អូនជាខ្ញុំត្រូវព្រមទទួលយកសំណង១ម៉ឺនដុល្លារនឹងទេ? កិត្តិយសរបស់ខ្ញុំមិនអាច យកលុយ១ម៉ឺនដុល្លាមកទិញបានទេ ឈឺចាប់ហួសថ្លែងអយុត្តិធម៌សម្រាប់រូបនាងខ្ញុំណាស់។ នាងថារឿងក្តីនេះកើតឡើងតាំងពីខែ១០ឆ្នាំ២០២០មកម្ល៉េះ៕ ដោយ ៖ ចាន់រ៉ា
ក្នុងរយៈពេលមួយព្រឹក នាថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១នេះ ប្រជាពលរដ្ឋរស់នៅក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បានអញ្ជើញទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ បានចំនួន៤២០៨នាក់។ លោកអ៊ុ សំផៃ ប្រធានការិយាល័យរដ្ឋបាលសាលាខណ្ឌច្បារអំពៅ បានឱ្យដឹងថា ក្នុងខណ្ឌទាំងមូល អាជ្ញាធរបានរៀបចំទីតាំងជូនប្រជាពលរដ្ឋចាក់ថ្នាំវ៉ាក់សាំងកូវីដ-១៩ ចំនួន ១០ទីតាំង ក្នុងសង្កាត់ទាំង៨ ។ អត្ថបទ៖ នរា
តារាសម្តែងនិយមការស្លៀកពាក់សិចស៊ីកញ្ញា ដេននី ក្វាន់ សុខៗស្រាប់តែទម្លាយនូវរឿងរ៉ាដ៏ភ្ញាក់ផ្អើលមួយបង្កការចាប់អារម្មណ៍ខ្លាំងដល់មហាជន។ តារាស្រីរូបនេះ រំលឹកថា អំឡុងខែ១០ ឆ្នាំ២០២០ ខ្លួន បានចូលសម្រាកនៅសណ្ឋាគារមួយនៅកំពង់សោម ឈ្មោះ Gold Sea Hotel ស្រាប់តែប្រទះឃើញមានលួចបង្កប់Camera ទាំងក្នុងបន្ទប់គេង និងបន្ទប់ផ្សេងៗទៀតដែរ (បញ្ជាក់មិនមែនតែបន្ទប់នាងទេ គឺគ្រប់បន្ទប់ទាំងអស់ក្នុងHotel នោះ) ។ កញ្ញា ដេននី ក្វាន់ បន្តទៀតថា រឿងនេះ...
មនុស្សរាប់ពាន់នាក់ ត្រូវគ្រូពេទ្យវះយកភ្នែកចេញ បន្ទាប់ពីកើតជំងឺ “ផ្សិតខ្មៅ” នៅក្នុងប្រទេសឥណ្ឌា ដែលកំពុងរងការបំផ្លិចបំផ្លាញដោយវិបត្តិ កូវីដ-១៩។ ប្រហែល៦០ភាគរយ នៃអ្នកជំងឺដែលក្រុមគ្រូពេទ្យកំពុងព្យាបាល គឺត្រូវបង្ខំចិត្តវះយកភ្នែកម្ខាងឬភ្នែកទាំងសងខាងចេញ។ លោកវេជ្ជបណ្ឌិត Akshay Nair បានប្រាប់កាសែត The Times ថា “ប្រសិនបើយើងមិនវះកាត់យកភ្នែកចេញ រួមជាមួយជាលិកាសរសៃប្រសាទនិងត្របកភ្នែកទេនោះ ការឆ្លងអាចរាតដាលទៅដល់ខួរក្បាល។ បើបណ្ដោយឱ្យធ្លាក់ ដល់ដំណាក់កាលមួយទៀត យើងលែងអាចសង្គ្រោះជីវិតពួកគេបានហើយ”៕ ប្រែសម្រួល៖ Vann Vann ប្រភព៖ Daily Star
នារសៀលថ្ងៃទី ២៤ ខែឧសភា ឆ្នាំ២០២១ លោក លី គង់ អនុប្រធានមន្ទីរពាណិជ្ជកម្មរាជធានីភ្នំពេញ បានចុះទៅណែនាំដល់ទីតាំងក្រុមហ៊ុន ដែលមានស្លាកយីហោ “TESLA” ស្ថិតនៅតាមបណ្ដោយមហាវិថីសហព័ន្ធរុស្សី (១១០) សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ ធ្វើការចុះបញ្ជីពាណិជ្ជកម្ម និងម៉ាករថយន្តរបស់ក្រុមហ៊ុន TESLA នៅក្រសួងពាណិជ្ជកម្ម និងស្នើសុំការអនុញ្ញាតលើកស្លាកយីហោនៅរដ្ឋបាលរាជធានីភ្នំពេញ។ អត្ថបទ៖ វ៉ាត វិន
អាជ្ញាធរខេត្តតាកែវនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ បានរកឃើញករណីឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន៤៩នាក់បន្ថែមទៀត លើអាជីវករ សិស្ស អ្នករត់តាក់ស៊ី អ្នកលក់បុកល្ហុង និងកម្មករកម្មការិនីរោងចក្រ។