លោក Arvind Kejriwal ប្រមុខរដ្ឋដេលីរបស់ឥណ្ឌា បាននិយាយកាលពីថ្ងៃចន្ទថា ក្រុមហ៊ុនផលិតឱសថរបស់សហរដ្ឋអាមេរិកឈ្មោះ Pfizer និង Moderna បានបដិសេធលក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ដោយផ្ទាល់ទៅទីក្រុងដេលី ក្រោមហេតុផលថា ក្រុមហ៊ុនអាចដោះស្រាយបានតែជាមួយ រដ្ឋាភិបាលឥណ្ឌាប៉ុណ្ណោះ ។ មកទល់ពេលនេះ ប្រទេសឥណ្ឌា បានបញ្ចេញវ៉ាក់សាំងចំនួន ៣ សម្រាប់ការប្រើប្រាស់ជាបន្ទាន់ គឺវ៉ាក់សាំង Covaxin របស់ក្រុមហ៊ុន Bharat Biotech...
អគ្គនាយកអង្គការសុខភាពពិភពលោក (WHO) លោក Tedros Adhanom Ghebreyesus បានចេញការព្រមានថា៖ “ពិភពលោកនៅតែស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ខ្លាំង ដូចភ្លើងឆេះព្រៃ ទោះជាអត្រាទទួលការចាក់វ៉ាក់សាំង ជោគជ័យក៏ដោយ”។ លោក Tedros បញ្ជាក់ថា ជាង ៧៥ ភាគរយនៃវ៉ាក់សាំងទាំងអស់ ត្រូវបានចាក់តែក្នុងប្រទេសចំនួន ១០ ប៉ុណ្ណោះ ។ ជាចុងក្រោយមេ WHO រូបនេះបានបន្ថែមថា៖ “ការបរិច្ចាគ ឬការចែកចាយវ៉ាក់សាំង...
អាជ្ញាធររាជធានីភ្នំពេញ សហការជាមួយក្រុមគ្រូពេទ្យ នៅថ្ងៃទី ២៥ ខែឧសភានេះ កំពុងសម្រុកចាក់វ៉ាក់សាំង ជូនបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងខណ្ឌចំនួន៣ បន្ថែមទៀត គឺខណ្ឌចំការមន ខណ្ឌច្បារអំពៅ និងខណ្ឌ៧មករា ដើម្បីបង្ការ និងទប់ស្កាត់នូវការរីករាលដាលនៃជំងឺកូវីដ-១៩។ យុទ្ធនាការនេះជាគម្រោងរបស់រាជរដ្ឋាភិបាលកម្ពុជាគឺត្រូវចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋទាំងអស់ក្នុងរាជធានីភ្នំពេញ ដោយមិនគិតបែងចែក តំបន់លឿង លឿងទុំនោះទេ ដែលចាប់ផ្ដើមពីថ្ងៃទី ២៥ ឧសភា ដល់ថ្ងៃទី ៧ ខែមិថុនា ដែលមាន២០ទីតាំង។ នៅទីតាំងទាំង២០ ក្នុងខណ្ឌទាំង៣...
ក្រសួងសុខាភិបាល ថ្ងៃទី២៥ ឧសភា ២០២១នេះ បានប្រកាសរកឃើញ ករណីឆ្លងជំងឺកូវីដ១៩ ចំនួន ៥៦៨ នាក់ ខណៈអ្នកជាសះស្បើយចំនួន ៦៦៣នាក់ និងស្លាប់ចំនួន ៤ នាក់។ ក្រសួងសុខាភិបាល ក៏បានបញ្ជាក់ផងដែរថា ក្នុងចំនួននោះ ករណីឆ្លងសហគមន៍ មាន ៥៤០ និងអ្នកដំណើរបរទេស ចំនួន ២៨ នាក់។
នាព្រឹកថ្ងៃទី២៥ ឧសភា ២០២១នេះ រដ្ឋបាលខេត្តស្វាយរៀង បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ កម្មករ កម្មការិនី រោងចក្រអូខ្លូត ដែលកន្លងមកធ្លាប់ប៉ះពាល់ជាមួយអ្នកជំងឺកូវីដ-១៩ឈ្មោះ ហែម ម៉ាលីណា និងមាននៅក្នងបញ្ជីឈ្មោះត្រូវធ្វើចត្តាឡីស័ក និងយកវត្ថុវិភាគសំណាកជាបន្ទាន់។
ធនាគារជាតិ នៃកម្ពុជា បានប្រកាសអនុញ្ញាតឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុបន្តធ្វើឥណទានរៀបចំឡើងឡើវិញ រហូតដល់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០២១នេះ ដើម្បីដោះស្រាយបញ្ហាប្រឈម និងសម្រាលបន្ទុកប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីជំងឺកូវីដ១៩។ ដោយឡែកចំពោះអតិថិជនដែលរស់នៅទីតាំងតំបន់បិទខ្ទប់តាមការកំណត់របស់រាជរដ្ឋាភិបាល ឬអាជ្ញាធរពាក់ព័ន្ធ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុអាចធ្វើឥណទានរៀបចំឡើងវិញលើសពី៣ដង ក្នុងអំឡុងពេលអនុគ្រោះ និងបន្តលើកទឹកចិត្តឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុពិនិត្យលទ្ធភាពអនុគ្រោះ បន្ធូរបន្ថយ ឬការលើកលែងការយកសោហ៊ុយ ឬការពិន័យផ្សេងៗតាមស្ថានភាពជាក់ស្ដែងរបស់អតិថិជន។ ក្រៅពីនេះ គឺធនាគារជាតិបន្តការរក្សាអនុវត្តប្រាក់បម្រុងកាតព្វកិច្ចតាមអត្រា៧%ដែល រហូតដល់មានការជូនដំណឹងថ្មី៕ អត្ថបទ៖ ឡេង ដេត
ក្រដាសសរសេរដោយដៃមួយសន្លឹករបស់អ្នកប្រាជ្ញរូបវិទ្យា អាល់ប៊ឺត អាញស្តាញ (Albert Einstein) លក់បានថ្លៃជាង ១.២ លានដុល្លារអាមេរិក នៅក្នុងការដេញថ្លៃផ្សាយពាណិជកម្មដែលធ្វើនៅទីក្រុង បូស្តុន កាលពីសុក្រ សប្ដាហ៍មុន។ វាជាក្រដាសសំខាន់មួយអំពីទ្រឹស្តីរូបវិទ្យា E = mc2 ហើយក៏ជាសមីការដ៏ល្បីល្បាញបំផុតនៅលើពិភពលោកផងដែរ។ ការដេញថ្លៃបានប្រព្រឹត្តទៅយ៉ាងស្វិតស្វាញនៅពេលចាប់ផ្ដើម ក្នុងនោះដែរគេរំពឹងថា ក្រដាសមួយសន្លឹកនេះអាចលក់បានប្រហែល ៤០ ម៉ឺនដុល្លារ។ លុះតម្លៃឡើងដល់ប្រហែល ៧០ ម៉ឺនដុល្លារ មានតែពីរក្រុមប៉ុណ្ណោះនៅបន្តដេញថ្លៃ រហូតក្រដាសសមីការមួយសន្លឹកនេះអាចលក់បានជាង...