ព្រឹកថ្ងៃទី២៥ ឧសភា ២០២១នេះ អាជ្ញាធរខណ្ឌដូនពេញ បានសហការជាមន្ត្រីជំនាញ ចុះបាញ់ថ្នាំសម្លាប់មេរោគឆ្លង ក្នុងបរិវេណវត្តសារាវ័នតេជោ ស្ថិតនៅផ្លូវលេខ១៧៨ ភូមិ៦ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ប្រតិបត្តិការបាញ់ថ្នាំសម្លាប់មេរោគឆ្លងនេះ ក្រោយពីការចុះយកសំណាកព្រះសង្ឃ និងពុទ្ធបរិស័ទចំណុះជើងវត្ត ដែលពាក់ព័ន្ធផ្ទាល់ និងប្រយោល នឹងអ្នកវិជ្ជមានដែលជានិស្សិតពេទ្យ និងជាងភ្លើងស្នាក់នៅក្នុងវត្ត កាលពីម្សិលមិញ។ ជាមួយគ្នានោះ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ ក៏បានអំពាវនាវដល់ ប្រជាពលរដ្ឋពុទ្ធបរិស័ទ ព្រះសង្ឃ សិស្សនិស្សិត...
ប្រមុខអង្គការសុខភាពពិភពលោក (WHO) បានអំពាវនាវឲ្យប្រទេសនានា ចូលរួមសហការជាមួយការខិតខំរបស់ខ្លួន ដើម្បីធានាការចែកចាយវ៉ាក់សាំងជំងឺកូវីដ ១៩ ដោយស្មើភាពគ្នា ។ បច្ចុប្បន្ន WHO មានបំណងឱ្យប្រទេសនីមួយៗ ត្រូវចាក់វ៉ាក់សាំងឲ្យបានយ៉ាងតិច ១០ ភាគរយនៃចំនួនប្រជាជនរបស់ពួកគេ នៅត្រឹមខែកញ្ញា ។ នេះបើតាមការបញ្ជាក់ថា របស់ លោក Tedros Adhanom Ghebreyesus អគ្គនាយក WHO ក្នុងសន្និបាតប្រចាំឆ្នាំ កាលពីថ្ងៃចន្ទ...
ក្រសួងធនធានទឹកនិងឧតុនិយម ចេញសេចក្ដីជូនដំណឹងស្ដីពីស្ថានភាពអាកាសធាតុនៅតំបន់មួយចំនួនក្នុងព្រះរាជាណាចក្រកម្ពុជា នឹងមានភ្លៀងធ្លាក់ពីកម្រិតបង្គួរទៅខ្លាំង ចាប់ពីថ្ងៃទី២៦ដល់២៨ ខែឧសភានេះ ។ អាស្រ័យដូចបានជម្រាបខាងលើ សូមប្រជាពលរដ្ឋទាំងអស់មានការប្រុងប្រយ័ត្ន ចំពោះបាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់ ជាពិសេសប្រជានេសាទនិងអ្នកដំណើរសមុទ្យ៕ អត្ថបទ៖ Sokhom Khon
បន្ទាប់ពីជំងឺផ្សិតខ្មៅនិងផ្សិតស ករណីនៃការឆ្លងមេរោគផ្សិតលឿង ត្រូវបានគេរាយការណ៍នៅក្នុងទីក្រុង ដែលី ចំពេលមានការរីករាលដាលនៃវីរុសកូវីដ-១៩។ ជំងឺផ្សិតលឿងនេះ មានគ្រោះថ្នាក់ជាងប្រភេទជំងឺទាំងពីរខាងលើទៅទៀត ហើយវាត្រូវបានគេណែនាំ ឲ្យស្វែងរកការព្យាបាលឲ្យបានឆាប់ ក្នុងករណីរោគសញ្ញាចាប់ផ្តើមលេចឡើង។ រោគសញ្ញាទូទៅនៃជំងឺនេះ គឺល្ហិតល្ហៃ ស្រកទម្ងន់ លែងសូវឃ្លានឬមិនឃ្លានអ្វីទាំងអស់។ ចំណែករោគសញ្ញាធ្ងន់ធ្ងរផ្សេងទៀត អាចមានដូចជាខូងភ្នែក ឬធ្លាយខ្ទុះ។ ជំងឺផ្សិតលឿងនេះ វានឹងរារាំងដល់ការសះមុខរបួស ធ្វើឲ្យរបួសឈឺយូរ និងអាចបណ្តាលឲ្យខូចសរីរាង្គ កង្វះអាហារូបត្ថម្ភ ហើយនៅទីបំផុត អាចបណ្តាលឲ្យមានជំងឺសរសៃប្រសាទធ្ងន់ធ្ងរ ឬឈានដល់ស្លាប់។ មូលហេតុនៃជំងឺផ្សិតលឿងអាចបណ្តាលមកពីការទទួលទានអាហារមានសំណើមខ្ពស់ ឬអាហារទុកចោលយូរ។ ទោះបីជាយ៉ាងណាក៏ដោយ មូលហេតុចម្បង ត្រូវបានគេនិយាយថា បណ្តាលមកពីភាពគ្មានអនាម័យ។ ប្រែសម្រួល៖ Vann Vann ប្រភព៖ Republic World
មនុស្ស៨នាក់(ក្នុងនោះស្រី២នាក់)បានស្លាប់ជាបន្តបន្ទាប់ និង៣៣នាក់ទៀត ត្រូវបានដឹកមកកាន់មន្ទីរពេទ្យ ក្នុងករណីសង្ស័យពុលស្រា នៅចំណុចភូមិធ្នង់ ឃុំឫស្សីស្រុកខាងកើត ស្រុកកំពង់ត្រាច ខេត្តកំពត។ អ្នកភូមិអះអាងថា កាលពីយប់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ ពលរដ្ឋចំនួន ដូចរៀបរាប់ខាងលើ បានទៅចូលរួមកំដរសពអ្នកភូមិ និងមានការផឹកស្រាស ទៀតផង។ លុះហូបចុកបានបន្តិច ក៏ស្រាប់តែអ្នកខ្លះមានអាការៈចុកពោះ ក្អួតចង្អោរ ទើបសាច់ញាតិដឹកមកកាន់មន្ទីរពេទ្យដើម្បីជួយសង្គ្រោះ។ ជាអកុសល នៅយប់ថ្ងៃទី២១ ខែឧសភា នោះមានពលរដ្ឋម្នាក់ស្លាប់។ លុះចូលដល់ព្រឹកថ្ងៃទី២៣ ខែឧសភា...
នៅថ្ងៃទី២៤ ខែ ឧសភា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តកំពង់ឆ្នាំង បានប្រកាសរកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ០៧នាក់ ថ្មីបន្ថែមទៀត ដែលជាកម្មករ កម្មការិនី បម្រើការងារនៅរោងចក្រ ហឹរ៉ាយ ហ្សិន អៅដរ(Horizon Outdoor) រោងចក្រ តឹកហ្វុក (Toek Fuk) រោងចក្រធី អេស ជី(TFG) និងរោងចក្រខេនស្ព័តស៊ូ (Can sport...
ក្រុមគ្រូពេទ្យ បានយកសំណាកធ្វើតេស្តរកកូវីដ នៅកន្លែងលក់គុយទាវ មាត់ច្រកផ្លូវឌឿងហែមមួួយកន្លែង ខាងជើងផ្សារអូរឫស្សី ដែលមានទីតាំងស្ថិតនៅ ផ្លូវលេខ ១៣៩ ភូមិ២ សង្កាត់អូរឫស្សី៣ ខណ្ឌ ៧មករា រកឃើញអ្នកវិជ្ជមានកូវីដ-១៩ សរុបចំនួន ១០នាក់ សុទ្ធតែជាសមាជិកក្រុមគ្រួសារអ្នកលក់គុយទាវ។ នេះបើតាមការបញ្ជាក់របស់ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ នាថ្ងៃទី២៤ ឧសភា នេះ។ អាជ្ញាធរក៏បានអំពាវនាវដល់ ប្រជាពលរដ្ឋ ដែលមានទំនាក់ទំនងជាមួយគ្រួសារអ្នកលក់ ឬអ្នកបានទៅទិញខ្ចប់ ឬអង្គុយហូបគុយទាវ...