រដ្ឋបាលខេត្តតាកែវ បានចេញសេចក្ដីជូនដំណឹង នៅថ្ងៃទី ២៣ ឧសភា នេះថា ការធ្វើតេស្តសំណាករកមេរោគកូវីដ-១៩ លើប្រជាពលរដ្ឋសង្ស័យពាក់ព័ន្ធ ក្នុងស្រុកចំនួន ៣ រួមមានៈ ស្រុកព្រៃកប្បាស ស្រុកបាទី និងស្រុកកោះអណ្ដែត រកឃើញអ្នកវិជ្ជមានសរុបចំនួន ៤៨នាក់។ អ្នកទាំង ៤៨នាក់នោះ ពួកគាត់គឺជាក្រុមអាជីវករ កសិករ សិស្ស កម្មករ និងកម្មការិនីរោងចក្រ៕
ខេត្តកំពង់ចាមបានយកសំណាកកម្មករកម្មការិនីចំនួន៣,២២៩នាក់ទៅធ្វើតេស្តរកកូវីដ‑១៩ ហើយជាលទ្ធផលរកឃើញវិជ្ជមានចំនួន៥០នាក់ ធ្វើឱ្យចំនួនអ្នកឆ្លងកើនឡើងដល់ជាង៥០០នាក់។ ក្នុងនោះ កម្មកររោងចក្រ ៤៩នាក់ នៅស្រុកជើងព្រៃ និង១នាក់ទៀតនៅស្រុកបាយ។ គិតត្រឹមព្រឹកថ្ងៃទី២៣ ខែឧសភានេះ ខេត្តកំពង់ចាមមានអ្នកឆ្លងជំងឺកូវីដ‑១៩សរុបចំនួន៥៣៤នាក់ជាសះស្បើយចំនួន១៣៧នាក់ រួមទាំងជាថ្ងៃនេះ៩នាក់ផង និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន៤០៤នាក់ និងស្លាប់បាត់បង់ជីវិតចំនួន២នាក់៕ អត្ថបទ៖ សំ អឿន
សមត្ថកិច្ចខេត្តតាកែវ បានកាប់ដុតបំផ្លាញដំណាំកញ្ឆាបានចំនួន០៨ទីតាំង អាងស្តុបទឹក០៦ នៅចំណុចដុបភ្នំទទឹងស្ថិតក្នុងភូមិសាស្ត្រ ឃុំគីរីចុងកោះ ស្រុកគីរីវង់ ដែលមានផ្ទៃដីប្រមាណ១,៩៥៦ម៉ែត្រក្រឡា ដែលជនខិលខូចលួចដាំខុសច្បាប់។ ក្រោមការចង្អុលបង្ហាញពីសំណាក់លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ លោកវរសេនីយ៍ឯក យុគ សារ៉ាត់ អធិការនគរបាលស្រុកគីរីវង់ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១នេះ បានដឹកនាំកម្លាំងជំនាញអធិការដ្ឋានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំទាំង១២ បានឡើងភ្នំរុករកដំណាំកញ្ឆាដែលជនខិលខូចលួចលាក់ដាំ។ ក្រោយការដកបំផ្លាញកូនកញ្ឆារាប់ពាន់ដើម បច្ចុប្បន្នកម្លាំងជំនាញស្រុកកំពុងបន្តការស្រាវជ្រាវស្វែងរកម្ចាស់អ្នកដាំដើម្បីយកមកផ្តន្ទាទោសតាមច្បាប់បន្តទៀត៕ អត្ថបទ៖ វីរៈ
ក្រសួងសុខាភិបាលកម្ពុជានៅព្រឹកនេះ បានប្រកាសរកឃើញករណីឆ្លងថ្មីជំងឺកូវីដ-១៩ ចំនួន ៥៦០នាក់ ក្នុងនោះករណីអ្នកដំណើរក្រៅប្រទេសចូលមកកម្ពុជា ចំនួន ១៥នាក់ ខណៈករណីជាសះស្បើយមានចំនួន៥៣៧នាក់។ ដូច្នេះមកដល់ព្រឹកនេះកម្ពុជាមានអ្នកជំងឺកូវីដ-១៩សរុបចំនួន ២៥,២០៥នាក់ អ្នកជំងឺជាសះស្បើយសរុប ១៧,៧០១នាក់ និងអ្នកស្លាប់សរុប ៣៣នាក់។ អត្ថបទ៖ KC Vireak
មន្ត្រីអ្នកនាំពាក្យ ក្រសួងប់រំ យុវជន និងកីឡាបានមានប្រសាសន៍នៅព្រឹកថ្ងៃទី ២៣ ខែឧសភានេះថា ក្រសួងអប់រំបានប្រជុំកំណត់រួចជាស្រេចនូវយុទ្ធសាស្ត្រត្រៀមបើកសាលារៀនឡើងវិញក្រោយការប្រកាសបិទ “ព្រឹត្តិការណ៍ ២០កុម្ភៈ” ខណៈមកដល់ពេលនេះ មានបុគ្គលិកអប់រំ និងលោកគ្រូ-អ្នកគ្រូចំនួន៨៥% នៃចំនួនសរុប១៥៨,០០០នាក់នៅទូទាំងប្រទេសបានទទួលការចាក់វាក់សាំងរួចរាល់។ លោក រស់ សុវាចា អ្នកនាំពាក្យ ក្រសួងប់រំ យុវជន និងកីឡា បានបញ្ជាក់ថា៖ “ជារួម ការបើកសាលារៀនឡើងវិញនាពេលណាមួយខាងមុខនេះ ផ្តោតលើគោលការសុវត្ថិភាពសុខភាព ស្របនឹងវិធានការសុខាភិបាលដើម្បីលើកម្ពស់គន្លងជីវិតថ្មីក្នុងវិស័យអប់រំ ហើយក្រសួងអប់រំ...
តារាចម្រៀង លោក ឆន សុវណ្ណរាជ នៅមុននេះបន្តិចបានប្រកាសថា លោកបានបាត់បង់ម្ដាយជាទីស្រឡាញ់កាលពីយប់មិញ ហើយពេលនេះក្រុមគ្រួសាររបស់លោកកំពុងតែរៀបចំពិធីបុណ្យសព។ តាមការឱ្យដឹងពីប្រភពក្នុងចង្កោមអ្នកសិល្បៈជាមួយលោក បានឱ្យដឹងថា ម្ដាយតារាចម្រៀងប្រចាំផលិតកម្ម ហង្ស មាស រូបនេះ ទទួលមរណភាពដោយសារ ជំងឺលើសសម្ពាធឈាម និងគាំងបេះដូង៕
យោងតាមលទ្ធផលនៃការធ្វើតេស្តរហ័ស (Rapid Test) ខេត្តកំពង់ធំរកឃើញអ្នកឆ្លងកូវីដ ១៩ ចំនួន ២២ នាក់ទៀតកាលពីថ្ងៃទី ២២ ឧសភា ម្សិលមិញ ។ ការរកឃើញនេះ ក្រោយការធ្វើតេស្តសំណាកអ្នកកំពុងជាប់ធ្វើចត្តាឡីស័កចំនួន ៤ កន្លែង នៅខេត្តកំពង់ធំ។ ក្នុងនោះមណ្ឌលចត្តាឡីស័កវិទ្យាល័យកំពង់ធំរកឃើញចំនួន ១៧ នាក់ មណ្ឌលចត្តាឡីស័កវិទ្យាល័យបារាយណ៍ចំនួន ៣ នាក់ មណ្ឌលចត្តាឡីស័កវិទ្យាល័យទ្រៀលចំនួន ១ នាក់...