កញ្ញា មាន ពេជ្ររីតា នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១នេះ បានចូលខ្លួនទៅបំភ្លឺបន្ថែមមុខតុលាការនៃសាលាដំបូងរាជធានីភ្នំពេញ ជុំវិញរឿងក្តីក្តាំដ៏កក្រើកជាមួយឧកញ៉ា ហេង សៀ ។ ក្នុងចំណោមការស្រាយបំភ្លឺហេតុផលជាច្រើនរបស់ខ្លួន ពិធីការិនី ទូរទស្សន៍ My TV រូបនេះ ក៏បានពន្យល់យ៉ាងលម្អិតលើករណី ដែលកញ្ញា ដាក់កូនកាំបិត ក្នុងកាបូបតាមខ្លួនយ៉ាងដូច្នេះថា៖ «នៅពេលខ្ញុំវាសកាំបិតនោះ នាងខ្ញុំពុំបានដឹងថាត្រូវឈ្មោះ ហេង សៀ ឬអត់នោះទេ...
រដ្ឋបាលរាជធានីភ្នំពេញ បានប្រកាសសម្រេចឱ្យបើកដំណើរការផ្សាររដ្ឋទាំងអស់ ក្នុងមូលដ្ឋានរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១តទៅ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី ផ្សារមិនរៀបរយមិនទាន់អនុញ្ញតបើកដំណើរការនៅឡើយទេ ដូចជាផ្សារក្រមួន ផ្សារចាត់តាំង ផ្សាររោងចក្រ ផ្សារសហគមន៍ ផ្សារក្នុងដីឡូត៍ឯកជន ផ្សារជុំវិញមន្ទីរពេទ្យ និងផ្សារតាមចញ្ចើមផ្លូវ ដើម្បីបន្ដបង្ការ និងទប់ស្កាត់ការរីករាលដាលធ្ងន់ធ្ងរ នៃជំងឺកូវីដ-១៩ ក្នុងសហគមន៍៕
ក្រោយពីចាក់វ៉ាក់សាំងគ្រប់២ដូស រួចរាល់ជូនពលរដ្ឋ ប្រទេសអារ៉ាប់រួម និងបារ៉ែន ថ្មីៗនេះបានសម្រេចចាក់វ៉ាក់សាំង Sinopharm របស់ចិន ដូសទី៣បន្ថែមទៀត ដល់ប្រជាជន ដោយផ្ដោតដំបូងចំពោះបុគ្គលងាយរងគ្រោះ។ ភស្តុតាងពីអ្នកវិទ្យាសាស្ត្រ ក៏ធ្លាប់បានអះអាងផងដែរថា វ៉ាក់សាំងចំនួន២ដូសអាចធ្វើឱ្យថយចុះនូវករណីឆ្លងថ្មី ព្រមទាំងបង្ការអ្នកជំងឺកូវីដ-១៩មិនឱ្យវិវត្តរោគសញ្ញាធ្ងន់ធ្ងរឬស្លាប់ ដូច្នេះការចាក់ថ្នាំដូសទី៣ អាចជាតម្រូវការចាំបាច់ដើម្បីធានាភាពស៊ាំឱ្យបន្តកើតមានបានយូរ។ លើសពីនេះទៀត ដោយសារភាពស៊ាំពីការចាក់វ៉ាក់សាំងកូវីដ-១៩ ទំនងមានរយៈពេលតែ ៣ ទៅ ៦ ខែប៉ុណ្ណោះ ទើបការចាក់បន្ថែម១ដូសទៀត។ អ្នកវិទ្យាសាស្ត្រនៅប្រទេសឥណ្ឌា ជាអ្នកសាកល្បងការចាក់ថ្នាំដូសទី៣មុនដំបូងគេ។...
ព្រះសង្ឃប្រហែល៥០០អង្គ បានទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅក្នុងទីក្រុងបាងកក កាលពីថ្ងៃអង្គារនិងថ្ងៃពុធ ដើម្បីឲ្យព្រះសង្ឃងាយស្រួលក្នុងការនិមន្តបិណ្ឌបាត និងធ្វើពិធីសាសនានានា។ លោក Montchai Chumnumnavin អនុប្រធានមន្ទីរពេទ្យ Priest បាននិយាយថា “សកម្មភាពទាំងនេះ កំពុងធ្វើឲ្យព្រះសង្ឃប្រឈមនឹងគ្រោះថ្នាក់ ព្រោះព្រះសង្ឃអាចទាក់ទងជាមួយអ្នកមានជំងឺកូវីដ។ ដូច្នេះ យើងបានពន្លឿនការចាក់វ៉ាក់សាំងដល់ព្រះសង្ឃ ដើម្បីបង្កើតភាពស៊ាំការពារព្រះសង្ឃពីការឆ្លងរោគ ពីអ្នកគោរពប្រណិប័តន៍”។ នៅថ្ងៃព្រហស្បតិ៍នេះ ក្រសួងសុខាភិបាលថៃ បានរាយការណ៍អំពីអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ចំនួន២៥នាក់ទៀត ដោយធ្វើឲ្យចំនួនសរុបកើនដល់៧០៣នាក់។ ថៃ ក៏បានប្រកាសពីការរកឃើញអ្នកឆ្លងថ្មីចំនួន២,៦៣៦ករណីផងដែរ ដោយនាំឲ្យករណីសរុបកើនដល់១១៩,៥៨៥ករណី៕ ប្រែសម្រួល៖ Vann Vann ប្រភព៖ Bangkok Post
សពជនរងគ្រោះដោយសារជំងឺកូវីដ-១៩រាប់រយនាក់ នៅតែបន្តអណ្តែតពាសពេញទន្លេគង្គា ក្នុងប្រទេសឥណ្ឌា ខណៈប្រជាពលរដ្ឋមួយចំនួន ដែលមានជំនឿងប់ងល់ នៅតែដើរទៅមុជទឹកជាធម្មតា។ ប្រជាពលរដ្ឋនៅរដ្ឋ Uttar Pradesh បាននិយាយថា ពួកគេត្រូវបង្ខំចិត្តដើរកាត់តាមសាកសពដើម្បីទៅមុជទឹកទន្លេ រីឯសត្វឆ្កែនិងបក្សីស៊ីសាកសពជាអាហារ។ ប្រជាពលរដ្ឋមកពីទីប្រជុំជននានានៅតាមដងទន្លេប្រវែង២,៥២៥គីឡូម៉ែត្រមួយនេះ និយាយថា សាកសពថ្មីៗរាប់សិបនាក់ បានអណ្តែតជារៀងរាល់ថ្ងៃហើយអះអាងថា ព្រឹត្តិការណ៍បែបនេះគូសបញ្ជាក់ថា ចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩របស់ឥណ្ឌា ខ្ពស់ជាងចំនួនផ្លូវការឆ្ងាយណាស់។ ឈុតឆាកដ៏សែនអាក្រក់នៅទន្លេគង្គា បានចាប់ផ្តើមកាលពីសប្តាហ៍មុន នៅពេលសាកសពចំនួន៧១នាក់ បានអណ្តែតមកទើរលើច្រាំងក្នុងភូមិ Chausa។ ក្រសួងសុខាភិបាលឥណ្ឌាបានប្រកាសថា មានករណីឆ្លងជំងឺកូវីដ-១៩ ចំនួន២៧៦,១០០ករណីដែលនាំឲ្យករណីសរុបកើនដល់ ២៥,៧៧២,៤៤០ករណី ខណៈអ្នកស្លាប់សរុបកើនដល់២៨៧,១២២នាក់៕ ប្រែសម្រួល៖ Vann Vann ប្រភព៖ Daily Mail
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ នេះ បានផ្ដល់ទស្សនៈ៤ចំណុចក្នុងជំរុញការងើបឡើងវិញនៃសង្គម-សេដ្ឋកិច្ចអាស៊ី លើកិច្ចការអាទិភាព និងទិសដៅកិច្ចសហប្រតិបត្តិការ ត្រូវចាំបាច់គិតគូរ។ ទី១. ចំពោះមុខ ការទប់ស្កាត់ការឆ្លងរីករាលដាល និងការគ្រប់គ្រងផលប៉ះពាល់ដែលបណ្ដាលមកពីកូវីដ-១៩ គឺជាកិច្ចការចាំបាច់បំផុត ដើម្បីឱ្យប្រទេសទាំងអស់អាចចាប់ផ្ដើមដំណើរការស្ដារ និងងើបឡើងវិញបានប្រកបដោយប្រសិទ្ធភាព។ ទី២. អាស៊ីចាំបាច់ត្រូវដឹកមុខក្នុងការបើកចំហរនូវទីផ្សារពាណិជ្ជកម្មលើឧបករណ៍វេជ្ជសាស្ត្រ និងការផ្គត់ផ្គង់ស្បៀងអាហារ ដោយមិនត្រូវបានដាក់កម្រិតណាមួយទេ ពិសេសត្រូវកាត់បន្ថយ ឬលុបបំបាត់ពន្ធគយ និងកែសម្រួលវិធានមិនមែនពន្ធនានា...
នៅក្នុងថ្ងៃនៃការចងចាំ ២០ ឧសភា លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអំពាវឱ្យជនរួមជាតិខ្មែរទាំងអស់ចូលរួមស្មឹងស្មាធនិងតាំងចិត្តរំឭកដល់វិញ្ញាណក្ខន្ធជនរងគ្រោះដែលបានស្លាប់ដោយអំពើយង់ឃ្នងនៃរបបប្រល័យពូជសាសន៍។ លោក ហ៊ុន ម៉ានី មានប្រសាសន៍ថា “ទោះបីជាយើងមិនរស់ក្នុងអតីតកាល យើងក៏មិនត្រូវបំភ្លេចប្រវត្តិសាស្រ្តដ៏អាក្រក់ដែលកម្ពុជាធ្លាប់បានឆ្លងកាត់ និងក្ដីវិនាសអន្តរាយដែលបានកើតឡើងលើទឹកដី និងប្រជាជនជាទីស្រលាញ់របស់យើងដែរ”។ បើតាម លោក ហ៊ុន ម៉ានី ការចងចាំរបស់យើងក្នុងពេលនេះ គឺជាការដាស់តឿនក្រើនរំឮកស្មារតីយើងម្នាក់ៗ ក្នុងការទប់ស្កាត់មិនឱ្យកំហុសក្នុងអតីតកាលអាចកើតឡើងវិញបាន និងការពារសមិទ្ធផលនានាដែលត្រូវបានកសាងឡើងវិញដ៏លំបាកលំបិនបំផុត ជាពិសេសការពារសន្តិភាពឱ្យបានជាដាច់ខាត៕ ដោយ៖...