បើតាមលោក គី តិច ប្រធានក្រុមមេធាវីរាជរដ្ឋាភិបាល និងជាប្រធានក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News ថា គណនីហ្វេសបុកផ្លូវការរបស់កញ្ញា មាន ពេជ្ររីតា ពិធីការិនីទូរទស្សន៍ My TV ត្រូវបានជនអនាមិកលួចហេកយកទៅប្រើប្រាស់ និងគ្រប់គ្រង ក្នុងពេលដែលនាងត្រូវបានឃុំខ្លួនតាមបណ្តឹងរបស់ឧកញ៉ា ហេង សៀុ។ កញ្ញា មាន ពេជ្ររីតា បានពន្យល់ថា តាំងពីថ្ងៃនគរបាលឃាត់ខ្លួន នាងមិនបានប្រើប្រាស់ហ្វេសបុកទៀតទេ...
ក្រសួងសុខាភិបាលកម្ពុជានៅថ្ងៃទី ២០ ខែឧសភានេះ បានប្រកាសរកឃើញ ករណីឆ្លងជំងឺកូវីដ១៩ ចំនួន៤១៥ នាក់ និងជាសះស្បើយចំនួន៧៤៥ នាក់ និងស្លបា់ចំនួន៥ នាក់។ ក្នុងចំណោមអ្នកឆ្លងថ្មីទាំងនោះ មាន៤១១ ករណីឆ្លងក្នុងសហគមន៍ និងអ្នកដំណើរបរទេសចំនួន៤ នាក់។
អាជ្ញាធរខណ្ឌច្បារអំពៅ បានឱ្យដឹងថា បុគ្គលិកផលិតទឹកសុទ្ធ ហៃតិច ចំនួន១០នាក់ក្នុងចំណោម៤០នាក់រកឃើញមានវីជ្ជមានកូវីដ១៩ ខណៈក្រុមមន្ត្រីកំពុងពិនិត្យពីផលប៉ះពាល់។ នាយករងរដ្ឋបាលសាលាខណ្ឌច្បារអំពៅ លោក យី ធីរ៉ាត់ បានដឹកនាំកម្លាំងចុះសហការជាមួយអាជ្ញាធរសង្កាត់ព្រែកប្រាដើម្បីពិនិត្យសិក្សាវាយតម្លៃពីទំហំផលប៉ះពាល់ នៅទីតាំងរោងចក្រផលិតទឹកសុទ្ធ ហៃតិចស្ថិតនៅក្នុងសង្កាត់ព្រែក រាជធានីភ្នំពេញ។ មកដល់ថ្ងៃទី២០ខែឧសភានេះចំពោះផលប៉ះពាល់គឺពុំទាន់បានដឹងនៅឡើយខណៈដែលការព្រួយបារម្មណ៍នោះគឺមិនដឹងជាបុគ្គលិករបស់រោងចក្រអាចប៉ះពាល់ខ្លាំងទៅលើការច្រកនិងលាងដបមុនពេលយកទៅប្រើប្រាស់៕ អត្ថបទ៖ នរា
រដ្ឋបាលខេត្តបន្ទាយមានជ័យ ប្រកាសតួលេខអ្នកវិជ្ជមានកូវីដ១៩ ចំនួន ១៤៦ នាក់ដែលជាករណីឆ្លងថ្មី។ ការធ្វើតេស្តរកឃើញ តាមរយៈឧបករណ៍ Rapid Test ដែលមានមនុស្ស ប្រុស ស្រី ជនជាតិខ្មែរ និងជនបរទេស។ តាមការប្រកាសរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ ប្រជាពលរដ្ឋដែលរកឃើញវិជ្ជមានទាំង១៤៦នាក់ ភាគច្រើន រស់នៅក្នុងភូមិក្បាលស្ពាន១ និងភូមិប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ រដ្ឋបាលខេត្ត ក៏បានអំពាវនាវ ដល់អ្នកដែលប៉ះពាល់ផ្ទាល់ ឬប្រយោល មកធ្វើតេស្តយកសំណាក...
លោក Edward-Isaac Dovere អ្នកនិពន្ធនៅ Atlantic បានសរសេរសៀវភៅថ្មីរបស់លោកដែលចំណងជើងថា«សមរភូមិដើម្បីព្រលឹងៈ ក្នុងយុទ្ធនាការណ៍របស់អ្នកប្រជាធិបតេយ្យដើម្បីផ្តួលលោក ត្រាំ» លោក អូបាម៉ា បានហៅលោក ត្រាំ ថាជា «មនុស្សឆ្គួត ជ្រូករើសអើងពូជសាសន៍ ជ្រូកស៊ិចស៊ី មនុស្សកាយវិការចម្លែក និង ម៉ែពុករលួយ»។ លោក Dovere បានរៀបរាប់ថា ៖«បើញឹកញាប់ខ្លាំង ខ្ញុំមិនគិតថា វាអាក្រក់បែបនេះទេ។ បើម្តងម្កាល...
យោងតាមមន្រ្តីជំនាញមន្ទីរសាធារណៈ និងដឹកជញ្ជូនខេត្តតាកែវ បានបញ្ជាក់ឱ្យដឹងថា៖ រហូតមកដល់ព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១នេះ ស្ពាននៅម្ដុំខាងជើងផ្សារស្វាយព្រៃ នៅបណ្ដោយផ្លូវជាតិលេខ២ ស្ថិតនៅភូមិស្វាយព្រៃ ឃុំលំចង់ ស្រុកសំរោង ត្រូវបានទឹកហូរច្រោះខ្លាំងនោះ គឺមិនទាន់ជួសជុលរួចរាល់នោះទេ។ ហេតុដូច្នេះហើយ សូមបងប្អូនប្រជាពលរដ្ឋ ដែលត្រូវធ្វើដំណើរកាត់ផ្លូវជាតិលេខ២ គោលដៅភ្នំពេញ-តាកែវ សូមស្វែងរកផ្លូវវាងជាបណ្ដោះអាសន្នសិន។ គួរបញ្ជាក់ថា តាំងពីថ្ងៃទី១៨ ខែឧសភា រហូតមកដល់ព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១នេះ ទឹកស្ទឹងស្លាគូរបានហូរច្រោះខ្លាំងកាត់ ទីតាំងស្ថាបនាស្ពានមួយកន្លែងនៅទីតាំងខាងលើ...
គ្រប់គ្នាប្រាកដជាឆ្ងល់ហើយថា តើវីរុសកូវីដ ១៩ ងាប់ទៅតាមអ្នកជំងឺ ដែលត្រូវមេរោគមួយនេះ វាយលុកសួតធ្ងន់ធ្ងររហូតដល់ស្លាប់ ដែរទេ ។ ចម្លើយនោះគឺថា វីរុសកូវីដ ១៩ អាចបន្តសំងំនៅផ្នែកខ្លះនៃរាងកាយ បើទោះបីអ្នកជំងឺបានស្លាប់ហើយក៏ដោយ ។ យោងតាមការធ្វើកោសល្យវិច័យ លើសាកសពរបស់អ្នកជំងឺកូវីដ ១៩ អាយុ ៦២ ឆ្នាំម្នាក់នៅទីក្រុង Bengaluru ប្រទេសឥណ្ឌា ដែលបានស្លាប់ បន្ទាប់ពីទទួលការព្យាបាលរយៈពេល ១៤ ថ្ងៃ...