ដើមឆ្នាំ២០២៥ ក្រសួងលុបអាជ្ញាបណ្ណអង្គភាពសារព័ត៌មានចំនួន៤ ព្រោះយកតួនាទីទៅកំហែងទារប្រាក់
ព័ត៌មានក្លែងក្លាយ សុទ្ធតែមានឥទ្ធិពលអវិជ្ជមានមកលើផ្នែកសន្តិសុខ សណ្តាប់ធ្នាប់សង្គម សេដ្ឋកិច្ច និងនយោបាយ ពោលគឺព័ត៌មានក្លែងក្លាយអាចបង្កអស្ថិរភាព បង្កើតអំពើហិង្សា ដែលបណ្តាលឱ្យកើតមានអរិភាពសង្គម ប្រជាពលរដ្ឋបាត់ទំនុកចិត្តលើការដឹកនាំ និងនាំឱ្យមានការបែកបាក់សាមគ្គីភាពក្នុងសង្គម។
ក្រុមយុវជនសង្គមស៊ីវិល និងក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានប្រកាសគាំទ្រ និងចូលរួមជាមួយយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ»
រដ្ឋមន្ត្រីព័ត៌មាន វាយតម្លៃថាក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល
សម្ដេចតេជោ ថា ត្រាំ ក្លាហានចេញដឹកនាំពិភពលោក ប្រឆាំងព័ត៌មានក្លែងក្លាយ ដោយផ្តើមពីស្ថាប័នដែលអាមេរិកផ្ដល់ថវិកាជាមុន
យុទ្ធនាការ " និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ- Say No to FakeNews" នឹងចេញដំណើរនាពេលឆាប់ៗនេះ
មន្ទីរព័ត៌មានខេត្តសៀមរាប នាព្រឹកថ្ងៃទី៦ ខែកុម្ភៈនេះ អំពាវនាវដល់សាធារណជនទាំងអស់ ចូលរួមទប់ស្កាត់ជនក្លែងបន្លំជាអ្នកសារព័ត៌មាន ឬជនឆ្លៀតឱកាសជ្រកក្រោមអង្គភាពសារព័ត៌មាន ដើម្បីគំរាមកំហែង ទារប្រាក់ពីពលរដ្ឋ ហើយពលរដ្ឋត្រូវរាយការណ៍ ឬដាក់ពាក្យបណ្តឹង ប្រសិនជួបករណីទាំងនេះ។ ក្នុងសេចក្តីប្រកាសបញ្ជាក់ថា៖ “មន្ទីរព័ត៌មានខេត្ត សូមអំពាវនាវដល់សាធារណជនទាំងអស់ ចូលរួមទប់ស្កាត់ជនក្លែងបន្លំជាអ្នកសារព័ត៌មាន ឬជនឆ្លៀតឱកាសជ្រកក្រោមអង្គភាពសារព័ត៌មាន ដើម្បីស្វែងរកផលប្រយោជន៍ផ្ទាល់ខ្លួន តាមរូបភាពផ្សេងៗដូចជា គំរាមកំហែង កំហែងទារប្រាក់កាសជាដើម ។ល។ ដែលសកម្មភាពនេះ ប្រាសចាកទៅនឹង ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ច្បាប់ស្តីពីរបបសារព័ត៌មាន និងប៉ះពាល់យ៉ាងធ្ងន់ធ្ងរលើវិស័យព័ត៌មាននៅកម្ពុជា។”...