ប្រធានក្រុមប្រឹក្សាខេត្តសៀមរាបលោក លី សំរិទ្ធ បានដឹកនាំប្រតិភូនៃរដ្ឋបាលខេត្តសៀមរាបកាលពីថ្ងៃទី៥ ខែមេសា ដើម្បីទៅសួរសុខទុក្ខនិងចែកអំណោយដល់អង្គភាព កងពលតូចអន្តរាគមន៍លេខ៥ ចំណុះឲ្យកងពលធំអន្តរាគមន៍លេខ២ ឈរជើងនៅឃុំបេង ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ
បញ្ជាក់ពីជំហររបស់កម្ពុជាដែលចង់ឱ្យតំបន់តាមខ្សែបន្ទាត់ព្រំដែនជាមួយប្រទេសថៃ ជាព្រំដែននៃកិច្ចសហប្រតិបត្តិការល្អ
សម្ដេច ហ៊ុន ម៉ាណែត អះអាងពីឆន្ទៈមោះមុតរបស់រដ្ឋាភិបាលក្នុងការបន្តរក្សាការពារបូរណភាពទឹកដី តាមរយៈការកសាងខ្សែបន្ទាត់ព្រំដែនមួយ
នាយឧត្តមសេនីយ៍ ឈុំ សុជាតិ បានច្រានចោលព័ត៌មានដែលថាមានយន្តហោះចម្បាំងរបស់កងទ័ពថៃហោះចូលដែនអាកាសកម្ពុជាកាលពីចុងសប្ដាហ៍មុន។ លោកថាការព្យាយាមបង្កើតព័ត៌មានមិនពិតដើម្បីវាយប្រហាររដ្ឋាភិបាលគឺជាការញុះញង់ និងមិនបានផ្ដល់ផលជូនជាតិ និងប្រជាជននោះទេ។
ការប្រកាសហៅនេះគឺឆ្លើយតបនឹងក្រុមប្រឆាំងដែលរិះគន់លើរដ្ឋាភិបាលលើបញ្ហាព្រំដែនជាមួយថៃកាលពីកន្លងនិងរហូតមកដល់ពេលនេះ ដោយសម្ដេចថាប្រសិនពួកគេមកកម្ពុជាសម្ដេចធានាថានឹងគ្មានការចាប់ខ្លួននោះទេ ហើយឱ្យក្របខណ្ឌកងទ័ពថែមទៀត។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងពីភាពស្ងប់ស្ងាត់របស់សម្ដេច និងរដ្ឋាភិបាលលើបញ្ហាព្រំដែនបានធ្វើឱ្យកាសែតថៃ ក្រុមជាតិនិយម និងរដ្ឋាភិបាលថៃបានប្រឈមនឹងគ្នា។
ប្រជាពលរដ្ឋ និងសហជីពនៅកម្ពុជា បានអំពាវនាវដល់ក្រុមប្រឆាំងជ្រុលនិយមក្រៅប្រទេសឈប់ញុះញង់ អុចអាលពីបញ្ហាព្រំដែនកម្ពុជា-ថៃបន្តទៀត ខណៈរាជរដ្ឋាភិបាលទាំងពីរកំពុងសិក្សាស្វែងរកដំណោះស្រាយដោយសន្ដិវិធី សន្ដិភាព សន្ដិសុខនៅតាមព្រំដែន និងយោគយល់គ្នាទៅវិញទៅមក។