អ្នកវិភាគ និងអ្នកជំនាញផ្នែកពាណិជ្ជកម្មប្រេង បានលើកឡើងថា ការណ៍នេះបង្កជាហានិភ័យសម្រាប់ការផ្គត់ផ្គង់ ដែលនឹងធ្វើឱ្យតម្លៃប្រេងបន្តហក់ឡើង។
បើតាមអ្នកវិភាគក្នុងស្ថានភាពបច្ចុប្បន្នអាស៊ានកំពុងប្រឈមមុខនឹងបញ្ហាមួយចំនួនដូចជា សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បញ្ហាសមុទ្រចិនខាងត្បូង និងផ្ទៃក្នុងខ្លួនឯងដែលញាំញីជាច្រើនឆ្នាំមកហើយនោះគឺវិបត្តិនៅមីយ៉ាន់ម៉ា។
ទិន្នន័យពីការស្ទង់មតិ បានបង្ហាញថា ៨៣ ភាគរយនៃការឆ្លើយតប បានចាត់ទុកភាពតានតឹងភូមិសាស្ត្រនយោបាយថាជាកង្វល់ដ៏ធំបំផុតរបស់ពួកគេ ដោយលើសបញ្ហាអតិផរណា (៧៣ ភាគរយ)។ ការបែងចែកភូមិសាស្ត្រនយោបាយ និងការការពារនិយម ក៏បានជាប់ចំណាត់ថ្នាក់កំពូលនៃការព្រួយបារម្ភសម្រាប់ទសវត្សរ៍ខាងមុខផងដែរ ដោយការឆ្លើយតប ៨៦ ភាគរយ បានចុចលើបញ្ហានេះ។