ការណ៍គួរឱ្យកត់សម្គាល់នោះគឺថា ការវិនិយោគរបស់ក្រុមហ៊ុនចិនមួយនេះ ធ្វើឡើងនៅពេលដែលក្រុមហ៊ុនបច្ចេកវិទ្យាយក្សជាច្រើនគ្រោងបង្កើតមជ្ឈមណ្ឌលទិន្នន័យនៅថៃ ដែលជាប្រទេសមានសេដ្ឋកិច្ចធំទី២របស់អាស៊ីអាគ្នេយ៍។
រដ្ឋាភិបាលថៃបានផ្ដល់ការលើកទឹកចិត្តផ្សេងៗដើម្បីទាក់ទាញការវិនិយោគទាំងក្នុង និងក្រៅស្រុក សម្រាប់វិស័យមជ្ឈមណ្ឌលទិន្នន័យ និងបច្ចេកវិទ្យាពាក់ព័ន្ធ ដើម្បីសម្រេចបាននូវគោលដៅក្លាយជាមជ្ឈមណ្ឌលទិន្នន័យនៃតំបន់អាស៊ាននៅឆ្នាំ២០២៧។