មន្ត្រីជំនាញនៃមន្ទីរសុខាភិបាលខេត្តសៀមរាប បានបង្ហាញថា ជំងឺរលាកផ្លូវដង្ហើម ជាជំងឺមួយប្រភេទក្នុងចំណោមជំងឺជាច្រើនទៀត ដែលភាគច្រើនងាយកើតបំផុតលើប្រជាពលរដ្ឋនៅក្នុងរដូវវស្សានេះ ហើយការចម្លងភាគច្រើនបង្កឡើងពីវីរុស និងអាចបណ្ដាលមកពីបាក់តេរី។ ខណៈជំងឺនេះមានការកើតឡើងញឹកញាប់នៅរដូវវស្សានេះ មន្ទីរសុខាភិបាលខេត្ត បានជំរុញឱ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន ដើម្បីការពារខ្លួន។ លោកវេជ្ជបណ្ឌិត សូ សុទ្ធី ប្រធានការិយាល័យបង្ការ និងគ្រប់គ្រងជំងឺ នៃមន្ទីរសុខាភិបាលខេត្តសៀមរាប បានបញ្ជាក់ថា វិធានការដើម្បីការពារពីជំងឺរលាកផ្លូវដង្ហើម និងជំងឺឆ្លងផ្សេងៗដែលពាក់ព័ន្ធនឹងផ្លូវដង្ហើម នោះគឺទាមទារឱ្យមានការពាក់ម៉ាស់ និងលាងដៃឱ្យបានញឹកញាប់ជាមួយសាប៊ូ ឬអាល់កុល ដើម្បីជួយការពារខ្លួនកុំឱ្យឆ្លងជំងឺនេះពីអ្នកដទៃ ក្នុងរយៈពេលដែលជំងឺនេះកំពុងមានការកើតឡើងច្រើន។ លោកថា...
មន្ទីរសុខាភិបាលរាជធានីភ្នំពេញ សហការជាមួយ មូលនិធិហ្វ្រេតហូឡូ អូស្ត្រាលី...
មន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញបានស្នើឱ្យសមត្ថកិច្ចធ្វើការឃាត់ខ្លួនបុគ្គលធ្វើសកម្មភាពជិះម៉ូតូនាំមុខរថយន្តគិលានសង្គ្រោះក្នុងភូមិសាស្ត្ររាជធានី ភ្នំពេញដើម្បីចាត់វិធានការតាមផ្លូវច្បាប់...
ដកតំណែងលោក អ៊ុង រតនា ពីប្រធានមន្ទីរសុខាភិបាលខេត្តរតនគិរី ដោយសារមានកំហុស...