ព័ត៌មានជាតិ១ year ago
ស្ថាបនិកនៃមហោស្រពសិល្បៈបុណ្យភូមិ បង្ហាញបំណងអភិរក្សនូវសម្បត្តិធម្មជាតិ និងសត្វផ្សោតកម្ពុជា
កញ្ញា រិទ្ធី លំអរពេជ្រ ស្ថាបនិកនៃមហោស្រពសិល្បៈ បុណ្យភូមិ និងជាអ្នកដឹកនាំការរៀបចំកម្មវិធីបុណ្យភូមិមានជើងក្នុងខេត្តក្រចេះ បានដឹងនាំយុវជនស្ម័គ្រចិត្ត «ឡេឡេ ផ្សោត» ប្រមាណជាង ១០០នាក់ ទៅទស្សនាសត្វផ្សោត មានគោលបំណងក្នុងការផ្សព្វផ្សាយពីវិស័យទេសចរណ៍ដ៏ល្អឯកមានតែមួយគត់ឲ្យបានទូលំទូលាយ ដើម្បីពន្យល់បង្ហាញការថែរក្សាអភិរក្សនូវសម្បត្តិធម្មជាតិមួយនេះ។ ជាមួយគ្នានេះ ក៏បានដាំដើមឈើជាច្រើនដើម នៅក្នុងបរិវេណអន្លង់ផ្សោតកាំពី ដើម្បីចូលរួមថែរក្សាពីការប្រែប្រួលអាកាសធាតុ។ កម្មវិធីបុណ្យភូមិមានជើងនេះ បានយកទីតាំងវត្តរកាកណ្ដាលចាស ដើម្បីមកបើកបង្ហាញ ការសម្ដែងសិល្បៈបែបប្រពៃណី ការទស្សនាផ្សាយចំណេះដឹងផ្នែកសិល្បៈដោយនៅទីនោះ មានផ្ទះសិល្បៈផងដែរ។ លើសពីនេះទៅទៀត គឺជាការបង្ហាញស្មារតីសាមគ្គីភាពរួមគ្នា...