ធនាគារព្យាករថា តម្រូវការរបស់ធនាគារកណ្តាលខ្ពស់ ក៏ដូចជាកំណើនមាសក្នុងមូលនិធិវិនិយោគ នឹងបង្កើនតម្លៃមាស ៩ ភាគរយ ត្រឹមចុងឆ្នាំ ២០២៥។
លោក ត្រាំ បានធ្វើឱ្យទីផ្សារមានភាពរំជើបរំជួលជាមួយនឹងគោលនយោបាយពន្ធដែលអាចពន្យឺតកំណើនសេដ្ឋកិច្ច ធ្វើឱ្យអតិផរណាកើនឡើង និងរំខានដល់ពាណិជ្ជកម្មពិភពលោក។
ប្រជាជននៅក្នុងរដ្ឋធានីហាណូយប្រទេសវៀតណាមបានសម្រុកទៅទិញមាសដោយរង់ចាំនៅខាងក្រៅហាងមាសតាំងពីម៉ោង ៣ ទៀបភ្លឺដោយសារតែពួកគេជឿថាការការទិញមាសនៅថ្ងៃ...
ក្រុមប្រឹក្សាមាសពិភពលោក បានឱ្យដឹងក្នុងរបាយការណ៍ប្រចាំឆ្នាំរបស់ខ្លួនថា តម្រូវការមាសរបស់ពិភពលោកបានកើនឡើងខ្ពស់បំផុតក្នុងកំណត់ត្រានៅឆ្នាំ ២០២៤ ដោយសារតែការទិញរបស់បណ្ដាធនាគារកណ្ដាល និងកំណើននៃតម្រូវការវិនិយោគ។ នេះបើតាមការចុះផ្សាយរបស់បណ្ដាញព័ត៌មាន CNBC។ របាយការណ៍បង្ហាញថា ប្រតិបត្តិការជួញដូរមាសសរុប មានចំនួន ៤ ៩៧៤ តោន កាលពីឆ្នាំមុន ធៀបនឹង ៤ ៨៩៩ តោន ក្នុងឆ្នាំ ២០០២៣ ដោយរួមបញ្ចូលទាំងការវិនិយោគក្រៅផ្សារហ៊ុន (OTC) ផងដែរ។ លោក Shaokai...
អ្នកជំនាញគូសភ្ជាប់ការឡើងថ្លៃមាសនេះ ទៅនឹងទិន្នន័យកំណើនសេដ្ឋកិច្ចអាមេរិក ក៏ដូចជាការគំរាមកំហែងរបស់លោក ត្រាំ ជាមួយនឹងគោលនយោបាយពន្ធគយរបស់លោក។
តម្លៃមាសអន្តរជាតិបានកើនឡើងសម្រាប់ការជួញដូរនៅលើទីផ្សារអាស៊ីនាព្រឹកថ្ងៃអង្គារនេះ ដោយសារតែលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ មិនសូវបង្ហាញពីភាពគឃ្លើនចំពោះគោលនយោបាយពន្ធគយលើទំនិញបរទេស ពេលស្បថចូលកាន់តំណែងកាលពីថ្ងៃចន្ទ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។ តម្លៃមាសជួញដូរដោយផ្ទាល់ បានកើនឡើងប្រមាណ ០,៦ ភាគរយ ដោយជួញដូរនៅតម្លៃ ២ ៧២៤,៧៤ ដុល្លារ/អោន ខណៈតម្លៃមាសអាមេរិកសម្រាប់កុងត្រានាពេលអនាគត បានធ្លាក់ចុះ ០,២ ភាគរយ ដោយជួញដូរនៅ ២ ៧៤២,៥ ដុល្លារ/អោន។ តម្លៃមាសកើនឡើង ខណៈប្រាក់ដុល្លារធ្លាក់ចុះ...
អត្រាតម្លៃជួញដូរនៅថ្ងៃចន្ទនេះ មិនសូវខុសគ្នាខ្លាំងពីសប្ដាហ៍មុននោះទេ។ អ្នកជំនាញលើកឡើងថា ទោះបីជាមាសរងនូវសម្ពាធនៃការលក់ចេញច្រើនក៏ដោយ ក៏ការធ្លាក់ចុះតម្លៃមាសនៅតែមានកម្រិត ដោយសារតែមាសជាទ្រព្យសុវត្ថិភាពពេលមានអាសន្ន។