នាយកតំបន់អាស៊ី និងប៉ាស៊ីហ្វិករបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) លោក Krishna Srinivasan បានលើកឡើងថាស្ថាប័នរបស់លោកនឹងបន្តជួយកម្ពុជាឱ្យរក្សាបាននូវភាពរឹងមាំផ្នែកហិរញ្ញវត្ថុ ដែលជាកិច្ចការគាំទ្រមួយដល់រដ្ឋាភិបាលកម្ពុជា ក្នុងពេលដែលកម្ពុជាកំពុងជំរុញកំណើនសេដ្ឋកិច្ចខ្លួនឱ្យក្លាយជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ២០៣០។ លោក Krishna បានលើកឡើងក្នុងជំនួបជាមួយសម្ដេចធិបតី ហ៊ុន ម៉ាណែត នារសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ នៅវិមានសន្តិភាព ដោយបានវាយតម្លៃខ្ពស់ចំពោះការរក្សាបាននូវវកំណើនសេដ្ឋកិច្ចខ្ពស់ របស់កម្ពុជាប្រកបដោយភាពធន់។ លោកក៏បានសម្ដែងនូវការពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការរវាងស្ថាប័ន IMF ជាមួយនឹងក្រសួង-ស្ថាប័ននានារបស់រាជរដ្ឋាភិបាលកម្ពុជានាពេលកន្លងមក ព្រមទាំងបានបញ្ជាក់អំពីការប្ដេជ្ញាចិត្តរបស់ស្ថាប័ន IMF ក្នុងការបន្តផ្សារភ្ជាប់ទំនាក់ទំនង...
សម្ពាធតម្លៃធ្លាក់ចុះជាបន្តបន្ទាប់ពីប្រទេសចិន អាចបង្កភាពតានតឹងពាណិជ្ជកម្ម ដោយធ្វើឱ្យប៉ះពាល់ដល់វិស័យជាច្រើនក្នុងប្រទេសជិតខាង ដែលមានរចនាសម្ព័ន្ធនាំចេញស្រដៀងគ្នា។