ជនអន្តោប្រវេសន៍ជិត១១.០០០នាក់ទៅកាន់ប្រទេសម៉ិកស៊ិកចាប់តាំងពីលោក ដូណាល់ ត្រាំ ចូលកាន់តំណែង...
គណៈកម្មការអឺរ៉ុប ដែលជាស្ថាប័នប្រតិបត្តិរបស់សហភាពអឺរ៉ុប បាននិយាយថា ខ្លួន «សោកស្តាយ» ចំពោះការសម្រេចចិត្តរបស់លោក ត្រាំ ក្នុងការដាក់ពន្ធលើទំនិញលើកាណាដា ម៉ិកស៊ិក និងចិន កាលពីថ្ងៃសៅរ៍។
ទាំងកាណាដា និងម៉ិកស៊ិក សុទ្ធសឹងតែជាដៃគូពាណិជ្ជកម្មកំពូលៗរបស់សហរដ្ឋអាមេរិក។ ការផ្ទុះឡើងនៃសង្រ្គាមពាណិជ្ជកម្មយ៉ាងដូច្នេះ កំពុងបង្កការព្រួយបារម្ភសេដ្ឋកិច្ចពីប្រទេសពាក់ព័ន្ធទាំងសងខាង រួមទាំងផលប៉ះពាល់លើអ្នកប្រើប្រាស់ និងអាជីវកម្មផ្សេងៗ ក៏ដូចជាលទ្ធភាពនៃការបាត់បង់ការងាររាប់លាន។
ការថ្លែងរបស់លោកយ៉ាងដូច្នេះ ធ្វើឡើងត្រឹមតែ ២ ថ្ងៃប៉ុណ្ណោះ មុនកាលកំណត់ដែលលោក បានសន្យាថានឹងដាក់ពន្ធគយលើប្រទេសទាំង២ ពោលគឺថ្ងៃទី ១ កុម្ភៈ ចំពេលមានការព្រមានផ្សេងៗពីសេដ្ឋវិទូថា ពន្ធគយរបស់លោកនឹងធ្វើឱ្យអតិផរណាកើនខ្ពស់ ខណៈដែលម៉ិកស៊ិក និងកាណាដា សុទ្ធតែជាប្រទេសផ្គត់ផ្គង់ប្រេងឱ្យអាមេរិកកំពូលៗ។
ការគំរាមជាថ្មីនេះ ធ្វើឡើងក្រោយលោកលើកឡើងថាខ្លួនកំពុងគិតគូរពីការដាក់ពន្ធ ២៥ ភាគរយ លើម៉ិកស៊ិក និងកាណាដា ដែលធ្វើឱ្យមេដឹកនាំនៃប្រទេសទាំង២ប្រកាសជាថ្មីកាលពីថ្ងៃអង្គារ ពីការត្រៀមខ្លួនរួចជាច្រើនលើការចាត់វិធានការពន្ធដូចគ្នាប្រឆាំងនឹងអាមេរិក ដើម្បីជាការឆ្លើយតប។
លោក ត្រាំ តែងតែផ្ដោតខ្លាំងលើគោលនយោបាយពន្ធគយប្រឆាំងនឹងគ្រប់ប្រទេស ជាពិសេសចិន ប៉ុន្តែគេមិនឃើញលោកចេញអធិបញ្ជា ឬចាត់វិធានការខ្លាំងៗណាមួយនៅពេលស្បថចូលកាន់តំណែងនោះទេ។
ម៉ិកស៊ិក និងកាណាដា គឺជាប្រទេសផ្គត់ផ្គង់ផលិតផលកសិកម្មលំដាប់កំពូលៗរបស់សហរដ្ឋអាមេរិក ដោយការនាំចូលទំនិញកសិកម្មពីប្រទេសទាំង២ មានតម្លៃជិត ៨៦ ប៊ីលានដុល្លារ កាលពីឆ្នាំមុន។