ព័ត៌មានអន្ដរជាតិ៨ ខែ ago
អាជ្ញាធរឥណ្ឌូណេស៊ីចាប់ជនជាតិឥណ្ឌាបីនាក់ដែលប៉ងនាំគ្រឿងញៀនឆ្លងដែនចូលអូស្រ្តាលីដោយបំពាក់ទង់ជាតិសិង្ហបុរី
ការចេញផ្សាយរបស់សារពត៌មាន CNA នៅថ្ងៃទី១៨ខែកក្កដានេះបានឲ្យដឹងថា អាជ្ញាធរឥណ្ឌូណេស៊ី បានចាប់ជនជាតិឥណ្ឌា៣នាក់ ដើម្បីរារាំងការប៉ុនប៉ងរត់ពន្ធគ្រឿងញៀននៅលើនាវាដែលមានទង់ជាតិសិង្ហបុរីនៅកោះ Riau ។ អាជ្ញាធរឥណ្ឌូណេស៊ីបានរកឃើញថ្នាំញៀនមេតំហ្វេតាមីនគ្រីស្តាល់ប្រហែល១០៦គីឡូក្រាម នៅលើនាវា Legend Aquarius ដែលមានទង់ជាតិសិង្ហបុរី កំពុងឆ្លងកាត់ដែនទឹកនៃកោះ Riau របស់ឥណ្ឌូណេស៊ី មានគោលដៅនាំចូលប្រទេសអូស្រ្តាលី។ ប្រធានទីភ្នាក់ងារជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនឥណ្ឌូណេស៊ី លោក Marthinus Hukom បានឲ្យដឹងថា ជាលទ្ធផលនៃការសហការគ្នារវាងឥណ្ឌូណេស៊ីនិងសិង្ហបុរី និង តាមរយៈការជួយរាយការណ៍ពីសាធារណៈជន ជនជាតិឥណ្ឌាបីនាក់ដែលនៅលើកប៉ាល់នោះត្រូវបានចាប់ខ្លួន។...