BYD ដែលបានលក់រថយន្ត ៤១៧ ២០៤ គ្រឿងលើទីផ្សារអន្តរជាតិ ក្នុងឆ្នាំ ២០២៤ រំពឹងថានឹងឃើញកំណើនខ្ពស់ក្នុងចំណែកទីផ្សារនៅអង់គ្លេស
ចំណែកទីផ្សាររបស់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla នៅអឺរ៉ុប បានបន្តធ្លាក់ចុះក្នុងខែកុម្ភៈ ដែលធ្វើឱ្យការលក់របស់ក្រុមហ៊ុន ធ្លាក់ចុះ ២ ខែជាប់ៗគ្នា ទោះបីជាចំនួនចុះបញ្ជីរថយន្តអគ្គិសនីបានកើនឡើងក៏ដោយ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។ ទិន្នន័យពីសមាគមក្រុមហ៊ុនផលិតរថយន្តអឺរ៉ុប (ACEA) បានបង្ហាញថា ការលក់របស់ក្រុមហ៊ុន Tesla នៅអឺរ៉ុប បានធ្លាក់ចុះ ៤២,២ ភាគរយ នៅឆ្នាំនេះ ដែលជំរុញដោយការប្រកួតប្រជែងខ្លាំង ក៏ដូចជាការធ្វើពហិការក្រុមហ៊ុនរថយន្តរបស់មហាសេដ្ឋីពិភពលោក អេឡុន ម៉ាសក៍ ចំពោះការពាក់ព័ន្ធរបស់លោកក្នុងនយោបាយអាមេរិក។ នៅក្នុងខែកុម្ភៈ...
ប្រព័ន្ធថ្មី អាចសាកថ្ម EV ឱ្យពេញត្រឹមតែរយៈពេល ៥ នាទី ដែលអាចឱ្យបើកបរបានក្នុងរយៈចម្ងាយប្រហែល ៤០០ គីឡូម៉ែត្រ ។
ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី VinFast គ្រោងនឹងសាងសង់ស្ថានីយសាកថ្មរថយន្តអគ្គិសនី (EV) ចន្លោះពី ៣០ ០០០ ទៅ ១០០ ០០០ កន្លែង ទូទាំងឥណ្ឌូណេស៊ី។
ការលក់រថយន្តអគ្គិសនីក្នុងប្រទេសថៃ ដែលមានទីផ្សាររថយន្តអគ្គិសនីធំជាងគេនៅអាស៊ីអាគ្នេយ៍ នឹងកើនឡើង ៤០ ភាគរយ នៅឆ្នាំនេះ។
ទីផ្សាររថយន្តអគ្គិសនីនៅអាមេរិកមានភាពមិនប្រាកដប្រជាច្រើន ខណៈអ្នកជំនាញព្រួយបារម្ភពីគោលនយោបាយរបស់លោក ត្រាំ ដែលដកគោលដៅរថយន្តអគ្គិសនីរបស់អតីតប្រធានាធិបតី ចូ បៃដិន និងបទប្បញ្ញត្តិបៃតងផ្សេងៗជាដើម
កន្លងមក ក្រុមហ៊ុន Toyota បានប្រតិបត្តិការក្នុងប្រទេសចិនតាមរយៈការបណ្តាក់ទុនរួមគ្នាជាមួយក្រុមហ៊ុនផលិតរថយន្តក្នុងស្រុក ប៉ុន្តែសម្រាប់រោងចក្រថ្មី ក្រុមហ៊ុននឹងដំណើរការវាដោយខ្លួនឯង។