ព័ត៌មានអន្ដរជាតិ១ ខែ ago
រថយន្តអគ្គិសនីចិន គ្របដណ្ដប់ផ្ដាច់មុខលើទីផ្សារឥណ្ឌូណេស៊ី
ចិនកំពុងឆ្ពោះទៅរកការគ្របដណ្ដប់ផ្ដាច់មុខលើទីផ្សាររថយន្តអគ្គិសនីធំៗនៅអាស៊ីអាគ្នេយ៍ ដោយបច្ចុប្បន្ន ក្រៅពីឥណ្ឌូណេស៊ី រថយន្តអគ្គិសនីចិនកំពុងឈរឈ្មោះលើកំពូលតារានៃចំណែកទីផ្សារនៅថៃរួចហើយ។ គេមើលឃើញថា ចិនកំពុងធ្វើពិពិធកម្មទីផ្សារខ្សែចង្វាក់ផ្គត់ផ្អង់រថយន្តរបស់ខ្លួនដើម្បីកាត់បន្ថយផលប៉ះពាល់ពីបញ្ហាពាណិជ្ជកម្មជាមួយលោកលិច ខណៈអាស៊ីអាគ្នេយ៍ ដែលមានប្រជាជនច្រើន និងកាន់តែធូរធា ក្លាយជាទីផ្សារគោលដៅសំខាន់មួយ។