មុនឈ្នះការបោះឆ្នោតនាថ្ងៃទី ៥ វិច្ឆិកា លោក ត្រាំ បានបញ្ចេញវោហាសាស្រ្តជាច្រើនដងថា លោកនឹងបញ្ចប់ «សង្រ្គាមអ៊ុយក្រែន» នៅថ្ងៃដំបូងពេលលោកឡើងកាន់អំណាច។ យ៉ាងណាមិញ ក្រោយមក ជំនួយការរបស់លោក ត្រាំ បានលើកឡើងថា កិច្ចព្រមព្រៀងដើម្បីបញ្ចប់សង្រ្គាមអាចចំណាយពេលច្រើនខែ ឬយូរជាងនេះ។
ពាណិជ្ជកម្មរបស់រុស្ស៊ីជាមួយឥណ្ឌា បានកើនឡើងជិតទ្វេដងទៅដល់ ៦៥ ប៊ីលានដុល្លារ ក្នុងឆ្នាំ ២០២៣ ដោយឥណ្ឌាបានក្លាយជាអតិថិជនទិញប្រេងដ៏សំខាន់បំផុតមួយរបស់រុស្ស៊ី ក្រោយលោកខាងលិចដាក់ទណ្ឌកម្មនៅឆ្នាំ ២០២២ ជុំវិញការចូលឈ្លានពានអ៊ុយក្រែន ដោយរំលោភច្បាប់អធិបតេយ្យភាពអន្តរជាតិ។