អ្នកភូមិរាប់រយនាក់ បានបំពានវិធានការបិទខ្ទប់ នៅក្នុងប្រទេសឥណ្ឌា ដើម្បីទៅចូលរួមពិធីបុណ្យសពរបស់សត្វសេះមួយក្បាល។ មនុស្សរាប់រយនាក់ ប្រមូលផ្តុំគ្នានៅទីសាធារណៈ ដើម្បីដាក់កម្រងផ្កាផ្កាលើសាកសពសត្វសេះ មុនពេលដង្ហែកាត់តាមដងផ្លូវ ដែលមានការចូលរួមពីសំណាក់មនុស្សរាប់រយនាក់ ភាគច្រើនមិនពាក់ម៉ាស់និងគ្មាននរណាម្នាក់ គោរពវិធានការគម្លាតសង្គមទេ។ ប៉ូលិសនិយាយថា ឥឡូវនេះ ភូមិនឹងត្រូវកាត់ផ្តាច់រយៈពេល១៤ថ្ងៃ ដោយមិនអនុញ្ញាតឲ្យនរណាម្នាក់ ចូលឬចេញឡើយ ហើយការធ្វើតេស្តកំពុង ធ្វើឡើង។ ពាក្យបណ្តឹង ក៏ត្រូវបានដាក់ប្តឹងប្រឆាំងអ្នករៀបចំព្រឹត្តិការណ៍នេះផងដែរ ពីបទរំលោភច្បាប់បិទខ្ទប់របស់រដ្ឋ Karnataka ដែលហាមប្រាមការប្រមូលផ្តុំទ្រង់ទ្រាយធំ រហូតដល់ថ្ងៃទី៧ខែកក្កដា៕ ប្រែសម្រួល៖ Vann Vann ប្រភព៖ Daily Mail
វាគឺជារឿងមិនធម្មតា និងប្រហែលជាគ្មាននរណាម្នាក់នឹកស្មានដល់ ដែលបុរសម្នាក់មានប្រពន្ធចំនួន១៦នាក់និងកូនរហូតដល់ទៅ១៥១នាក់។
វាជារឿងដ៏អស្ចារ្យបំផុត ដែលស្ត្រីជនជាតិម៉ាលីវ័យក្មេងម្នាក់ បានផ្តល់កំណើតដល់ទារកចំនួន៩នាក់ដោយសុវត្ថិភាព នៅឯមន្ទីរពេទ្យមួយ
ប្រតិបត្តិរុករក និងបោសសម្អាតគ្រាប់មិនទាន់ផ្ទុះនៅក្នុងនាវាចម្បាំងមួយនេះ កងកម្លាំងជំនាញក៏បានប្រទះឃើញនាឡិកាដៃម៉ាក TITONI ចំនួន ២ គ្រឿង...
ប្រជាពលរដ្ឋនៅក្នុង ឃុំព្រែកដំបូក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម បាននាំគ្នាផ្អើលទៅមើលបាតុភូតចម្លែកដែលមានទឹកធ្លាក់មិនដាច់ពីលើមែកឈើដើមច្រេះ
ផែនដីនេះពោរពេញទៅដោយរបស់ចម្លែកៗជាច្រើន។ កន្លែងខ្លះមានពណ៌ធម្មជាតិកើតឡើងពីបាក់តេរីដែលមានពណ៌ដិតៗ...
នៅក្នុងព្រះវិហារមួយនៅជាយក្រុងបាងកក អ្នកចូលរួមក្នុងពិធីសាសនាប្រចាំថ្ងៃបានកាន់បាច់ផ្កា ហើយដេកនៅក្នុងមឈូសរួចហើយទាញក្រណាត់ពណ៌ស