ប្រព័ន្ធយុត្តិធម៌របស់រដ្ឋាភិបាលថៃរបស់លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រា បានដោះលែងអតីតរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក Boonsong Teriyapirom
នាយករដ្ឋមន្ត្រីកម្ពុជា និងថៃ ឯកភាពបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែខ្លាំងក្លាទៀត
វិស័យឯកជនថៃជឿជាក់ថា លោកស្រី ផែតងតាន ស៊ីណាវ៉ាត្រា (Paetongtarn Shinawatra) ដែលជាមេដឹកនាំគណបក្សកាន់អំណាចភឿថៃ អាចបន្តគោលនយោបាយសេដ្ឋកិច្ចរបស់រដ្ឋាភិបាលផ្សេងៗដោយរលូន ពេលលោកស្រីក្លាយជានាយករដ្ឋមន្ត្រីថ្មី។ នេះតាមការចុះផ្សាយរបស់កាសែត The Nation មុនពេលលោកស្រីត្រូវបានបោះឆ្នោតក្លាយជានាយករដ្ឋមន្រ្តីថៃទី ៣១ នាថ្ងៃសុក្រនេះ ដោយទទួលបានសម្លេងគាំទ្រច្រើនលើសលុបនៅក្នុងសភា ហើយនឹងបន្តវេនពីលោក សេដ្ឋា ថាវីស៊ីន ដែលតុលាការធម្មនុញ្ញដកតំណែងកាលពីថ្ងៃពុធ។