អ្នកជំនាញលើកឡើងថា ដើម្បីឱ្យសម្រេចបាននូវគោលដៅនេះ ចិនត្រូវជម្នះបញ្ហាប្រឈមធំៗជាច្រើនទាំងសម្ពាធក្នុង និងក្រៅស្រុក។
ការប្ដេជ្ញារបស់លោក លី ធ្វើឡើងចំពេលដែលចិនជួបប្រទះនឹងភាពមិននឹងននៃសេដ្ឋកិច្ច ដោយសារតែកម្សោយនៃតម្រូវការក្នុងស្រុក និងបរិត្តផរណា ដែលធ្វើឱ្យប្រទេសនេះត្រូវពឹងផ្អែកខ្លាំងលើការនាំចេញដើម្បីជំរុញកំណើន។