ការធ្លាក់ចុះនៃប្រាក់ចំណូល និងចំណេញរបស់ Tesla កើតឡើងចំពេលដែលការលក់រថយន្តអគ្គិសនីរបស់ក្រុមហ៊ុនធ្លាក់ចុះនៅទីផ្សារសំខាន់ៗផ្សេងរួមទាំងចិន អឺរ៉ុប
លោក ម៉ាសក៍ បានសរសេរបែបនេះ ក្រោយលោក Navarro ថា Tesla គឺជា «ក្រុមហ៊ុនដំឡើងរថយន្ត» ជាជាងក្រុមហ៊ុនផលិតរថយន្ត។
គិតតែថ្ងៃព្រហស្បតិ៍ និងសុក្រសប្ដាហ៍មុន ទ្រព្យសម្បត្តិរបស់លោក អេឡុន ម៉ាសក៍ បានធ្លាក់ចុះប្រមាណ ៣១ ប៊ីលានដុល្លារ។
ក្រុមហ៊ុន Tesla មើលឃើញពីបញ្ហាប្រឈមកាន់តែច្រើនឡើងៗ ដែលជំរុញដោយកត្តាផ្សេងៗគ្នា រួមទាំងកំណើននៃការប្រកួតប្រជែងនៃក្រុមហ៊ុនចិន
ក្រុមហ៊ុនអវកាស SpaceX របស់លោក អេឡុន ម៉ាសក៍ កំពុងរៀបចំដីបង្កើតស្ថានីយផ្កាយរណបលើដី Starlink មួយកន្លែងនៅក្នុងប្រទេសវៀតណាម ខណៈមានគម្រោងដាក់ពង្រាយជាច្រើនកន្លែងផ្សេងទៀត។ សារព័ត៌មានរ៉យទ័រ បានរាយការណ៍ពីព័ត៌មាននេះដោយស្រង់សម្ដីប្រភព ២ រូប ដែលឱ្យដឹងថា គម្រោងនាពេលបច្ចុប្បន្ននេះ នឹងជួយសម្រួលដល់ការបើកប្រតិបត្តិការអ៊ិនធឺណិតពីផ្កាយរណបរបស់ Starlink ក៏ដូចជាជួយអាជ្ញាធរវៀតណាម ក្នុងការត្រួតពិនិត្យចរាចរណ៍អ៊ិនធឺណិត។ លទ្ធភាពនៃការវិនិយោគរបស់ SpaceX លេចចេញកាន់តែច្បាស់ឡើង ក្រោយវៀតណាមសម្រេចអនុញ្ញាតឱ្យ Starlink ប្រតិបត្តិការក្រោមកម្មវិធីសាកល្បង ៥...
ចំណែកទីផ្សាររបស់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla នៅអឺរ៉ុប បានបន្តធ្លាក់ចុះក្នុងខែកុម្ភៈ ដែលធ្វើឱ្យការលក់របស់ក្រុមហ៊ុន ធ្លាក់ចុះ ២ ខែជាប់ៗគ្នា ទោះបីជាចំនួនចុះបញ្ជីរថយន្តអគ្គិសនីបានកើនឡើងក៏ដោយ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។ ទិន្នន័យពីសមាគមក្រុមហ៊ុនផលិតរថយន្តអឺរ៉ុប (ACEA) បានបង្ហាញថា ការលក់របស់ក្រុមហ៊ុន Tesla នៅអឺរ៉ុប បានធ្លាក់ចុះ ៤២,២ ភាគរយ នៅឆ្នាំនេះ ដែលជំរុញដោយការប្រកួតប្រជែងខ្លាំង ក៏ដូចជាការធ្វើពហិការក្រុមហ៊ុនរថយន្តរបស់មហាសេដ្ឋីពិភពលោក អេឡុន ម៉ាសក៍ ចំពោះការពាក់ព័ន្ធរបស់លោកក្នុងនយោបាយអាមេរិក។ នៅក្នុងខែកុម្ភៈ...
ទោះបីជាទ្រព្យសម្បត្តិរបស់លោក ម៉ាសក៍ ធ្លាក់ចុះជាង ១០០ ប៊ីលានក៏ដោយ លោកនៅតែជាមហាសេដ្ឋីកំពូលរបស់ពិភពលោក។