ទូតចិន ថ្កោលទោសជនជាតិចិនបាញ់បោះក្បែរព្រលានយន្តហោះពោធិ៍ចិនតុង និងស្នើផ្ដន្ទាទោសឱ្យធ្ងន់ធ្ងរ
ទូតចិន៖ការបណ្ដុះបណ្ដាលជំនាញបច្ចេកទេស នឹងបង្កើតកម្លាំងពលកម្មជំនាញបំពេញតម្រូវការរបស់រោងចក្រចិន
ចិន នឹងជួយផ្សាយនយោបាយឈ្នះ ឈ្នះរបស់សម្ដេចតេជោ ដើម្បីបន្ថយជម្លោះ សង្គ្រាម ការពារសន្តិភាពពិភពលោក
តាមរយៈកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង២០២៤ កម្ពុជា នឹងទទួលបានហិរញ្ញប្បទានប្រមាណ២លានដុល្លារ
ទូតចិន៖ ស្ថានទូត បន្តឈ្លបមើលទង្វើជនជាតិចិននៅកម្ពុជា ដោយមិនឱ្យបំផ្លាញសន្តិសុខ សន្តិភាពកម្ពុជាឡើយ
ប្រមុខការទូតកម្ពុជា ជឿជាក់ថាទូតចិន នឹងរួមចំណែកយ៉ាងសកម្មក្នុងការនាំមកនូវសមិទ្ធផលធំៗបន្ថែមទៀតដល់ទំនាក់ទំនងកម្ពុជា-ចិន
នៅចំពោះមុខសម្ដេចនាយករដ្ឋមន្ត្រីកម្ពុជា នាថ្ងៃទី២២ ខែកក្កដា នេះ លោក Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ជឿជាក់ថា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់សម្ដេចធិបតី កម្ពុជានឹងមានការអភិវឌ្ឍរីកចម្រើនខ្លាំងក្លាបន្ថែមទៀត ហើយជីវភាពរបស់ប្រជាជនកម្ពុជានឹងត្រូវបានលើកកម្ពស់បន្ថែមទៀត។ បើតាមសេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលនៃជំនួបរវាងសម្ដេចធិបតី ជាមួយទូតចិនប្រចាំកម្ពុជា ចេញផ្សាយលើឆាណែលតេឡេក្រាមសម្ដេចនាយករដ្ឋមន្ត្រី។ តាមសេចក្ដីប្រកាសព័ត៌មាន លោកឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ក៏បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការសម្រេចបាននូវសមិទ្ធផលថ្មីៗបន្ថែមទៀតជូនប្រជាជន និងប្រទេសកម្ពុជា។ ជាមួយគ្នានេះ នៅចំពោះមុខសម្ដេច ហ៊ុន ម៉ាណែត, លោក Wang...